ពីវេទិកា RCEP រហូតដល់ជំនួបពិភាក្សាការងារ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បន្តយុទ្ធនាការទាក់ទាញវិនិយោគិនចិន និងជម្រុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី!
ទីក្រុងហ័ងសាន៖ ខេត្តអានហួយ រសៀលថ្ងៃទី២៨ ឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន អញ្ជើញ ធ្វើ បទបង្ហាញ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងវេទិកាអ្នកវិនិយោគចិននៅក្រៅប្រទេស ក្នុងក្របខ័ណ្ឌ RCEP។
ជាកិច្ចបន្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួប ពិភាក្សា ការងារជាមួយលោក Wang Qing Wu(王庆武)លេខាបក្សក្រុងស៊ុចូវ ដែលជំនួបនេះនឹងបង្កើនទំនាក់ ទំនងយ៉ាងជិតស្និទ្ធរវាងក្រុងព្រះសីហនុ និងក្រុងស៊ុចូវ ក្នុងការជំរុញអ្នកវិនិយោគបន្ថែមទៅខេត្តព្រះសីហនុ។
នៅយប់ថ្ងៃទីដដែលនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សា ការងារជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រុនហ្ស៊ីម៉ៅ អ៊ិនធើណេសិនណល អេសអ៊ីហ្សេត ឯ.ក (RUN ZHI MAO INTERNATIONAL SEZ CO.,LTD) ដែលមានគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។



