ព្រឹកថ្ងៃពុធនេះជប៉ុនរងគ្រោះរញ្ជួយដី៥.៩ រ៉ិចទ័រគ្មានមនុស្សរបួស ខណៈដែលប៉េរ៉ូរញ្ជួយកម្រិត៥.៨ រ៉ិចទ័របណ្តាលឱ្យមនុស្ស២៥នាក់របួស និង ខូចខាតអគារមួយចំនួន

ព្រឹកថ្ងៃពុធនេះប្រទេសជប៉ុនរងគ្រោះរញ្ជួយដីកម្រិត៥.៩ រ៉ិចទ័របានវាយប្រហារខេត្ត Kagoshima ប៉ុន្តែគ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ប៉ាស៊ីហ្វិកនៅប្រទេសប៉េរូ ដោយបណ្តាលឲ្យមនុស្ស ២៧នាក់រងរបួស និងបង្កការខូចខាតដល់អគារមួយចំនួន។ មិនមានរបាយការណ៍អំពីមនុស្សស្លាប់នោះទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉េរ៉ូលោក Amadeo Flores បានចុះទៅត្រួតពិនិត្យទីក្រុង Ica និងបានជួបជាមួយអាជ្ញាធរមូលដ្ឋាន និងត្រួតពិនិត្យអគារនៃសាកលវិទ្យាល័យ San Luis Gonzaga ដែលរងការខូចខាតក្រោយពីរញ្ជួយ។ យោងតាមរូបភាពវីដេអូដែលបានចែករំលែកដោយក្រសួងការពារជាតិ និងទូរទស្សន៍រដ្ឋរបស់ប្រទេសប៉េរូបានបង្ហាញពីទំហំនៃការខូចខាត និងមានមនុស្សរត់ប្រសេចប្រសាចរកកន្លែងជ្រកកោនក្នុងតំបន់បើកចំហ។ រូបភាពរអិលបាក់ដីក៏ត្រូវបានថតនៅតំបន់ភ្នំ Huancavelica ផងដែរ។ ការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១២:៥៧ ម៉ោងក្នុងស្រុក និងចំណុចកណ្តាលរញ្ជួយរបស់វាស្ថិតនៅចម្ងាយ២៥ គីឡូម៉ែត្រភាគខាងកើត-និងអាគ្នេយ៍នៃទីក្រុង Pampa de Tate ក្នុងតំបន់ Ica។ រញ្ជួយដីលើកនេះស្ថិតក្នុងជម្រៅ ៦២.៧ គីឡូម៉ែត្រ។ សូមបញ្ជាក់ថាការរញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសប៉េរូ ដោយសារតែប្រទេសនេះស្ថិតក៏នៅក្នុង «កងរង្វង់ភ្លើង» នៃតំបន់ប៉ាស៊ីហ្វិកដែរ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ