រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ ដែលមានទីតាំងស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល

( កណ្តាល) ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយមន្ត្រីជំនាញបច្ចេកទេស បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ ដែលមានទីតាំងស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

គូរបញ្ជាក់ដែរថា ការសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម មានរយៈពេលសាងសង់ប្រមាណ ៦៤០ថ្ងៃ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ គម្រោងនេះមានដំឡើង Doppler Rada ដែលមានសារៈសំខាន់ក្នុងការផ្តល់នូវទិន្នន័យទាន់ពេលវេលា(Real-time) ដើម្បីបង្កើនប្រសិទ្ធភាព និងសុក្រឹតភាព នៃការព្យាករធាតុអាកាស របបទឹកភ្លៀង និងការតាមដានបម្រែបម្រួលអាកាសធាតុ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ពហុវិស័យ ដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ៕