ក្រុមការងារត្រួតពិនិត្យពិសេស បានចុះឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិសេស បានដឹកនាំក្រុមការងារ ចុះឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ គ.មលេខ៣៤៩+២០០ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៦គ្រឿង មានបិទឡូហ្គោ DN, SS, ក្នុងនោះផ្ទុកលេីសទម្ងន់កម្រិតកំណត់ចំនួន ៥គ្រឿង ដោយលេីសទម្ងន់កម្រិតអនុញ្ញាតចន្លោះពី១០តោនដល់៣២តោន គិតជាភាគរយចន្លោះពី៣៣% ដល់ ៨០%។



