រូបភាពពី Drone បង្ហាញពីដំណើរការជម្លៀសអ្នកដំណើរចុះចេញពីនាវាទេសចរណ៍ដែលរងគ្រោះផ្ទុះឡើងដំបូងនៃមេរោគថ្មី hantavirus នៅកំពង់ផែ កោះ Canary

មានអ្នកដំណើរជាច្រើនបានចាកចេញពីនាវាទេសចរណ៍ដែលរងគ្រោះដោយមេរោគថ្មី hantavirus ដែលបានចតនៅកំពង់ផែ Tenerife ក្នុងកោះ Canary ហើយរបស់ប្រទេសអេស្ប៉ាញ។ មនុស្សដែលបានស្លៀកពាក់ជាមួយនឹងឧបករណ៍ការពារត្រូវបានគេដឹកជញ្ជូនចេញពីនាវា តាមរយៈទូកតូចៗដែលដឹកមនុស្សពី៥ទៅ១០នាក់។ អាជ្ញាធរបាននិយាយថា ជនជាតិអេស្ប៉ាញគឺជាមនុស្សដំបូងគេដែលបានចាកចេញពីនាវា MV Hondius។ អាជ្ញាធរអេស្ប៉ាញ អង្គការសុខភាពពិភពលោក និងក្រុមហ៊ុននាវាទេសចរណ៍ Oceanwide Expeditions បាននិយាយថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដំណើរជាង ១៤០ នាក់នៅលើនាវា បង្ហាញចេញពីរោគសញ្ញានៃមេរោគថ្មីនោះនៅឡើយទេ។ នាវាទេសចរណ៍នេះបានទៅដល់កំពង់ផែ Tenerife កាលពីថ្ងៃអាទិត្យ បន្ទាប់ពីចាកចេញពី Cape Verde នៅថ្ងៃទី ៦ខែឧសភា។ មនុស្ស៣នាក់បានស្លាប់ចាប់តាំងពីការផ្ទុះឡើងដំបូងនៃមេរោគនេះ នៅលើនាវាទេសចរណ៍ដ៏កម្រនេះ ហើយមានអ្នកដំណើរ៦នាក់ត្រូវគេបញ្ជូនចេញពីនាវាតាមរយៈយន្តហោះពិសេស បន្ទាប់ពីបានឆ្លងមេរោគ hantavirus ដែលអាចបង្កជាជំងឺគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេបាន។ អ្នកចុះចេញពីនាវាទាំងអស់នឹងត្រូវទទួលបានការពិនិត្យរករោគសញ្ញាជាក់ស្តែង តាមរយៈមធ្យោយបាយជើងហោះហើរជម្លៀស ទៅកាន់គោលដៅរបស់ពួកគេ ដោយត្រូវធ្វើចត្តាឡីស័ក្កតាមការកំណត់របស់ WHO ផងដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ