ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញចូលរួមកម្មវិធីអបអរសាទរខួប ១០ឆ្នាំ នៃសមាគមសាលាត្រាជូ និងការសម្ភោធព្រឹត្តិបត្រច្បាប់លេខពិសេសទី៨ និងប្រគល់វិញ្ញាបនបត្រ លិខិតសរសើរ ព្រមទាំងពិសារអាហារសាមគ្គី

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរខួប ១០ឆ្នាំ នៃសមាគមសាលាត្រាជូ និងការសម្ភោធព្រឹត្តិបត្រច្បាប់លេខពិសេសទី៨ និងប្រគល់វិញ្ញាបនបត្រ លិខិតសរសើរ ព្រមទាំងពិសារអាហារសាមគ្គី នៅមជ្ឍមណ្ឌលម៉ានី (អគារ THE KAMPUS ) រាជធានីភ្នំពេញ ។

បន្ទាប់ពីមានសុន្ទរកថាស្វាគមន៍ពីសំណាក់ឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិសមាគមសាលាត្រាជូ ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងនូវសុន្ទរកថាគន្លឹះ និងសម្ភោធព្រឹត្តិបត្រច្បាប់លេខពិសេសទី៨ ជូនទៅកាន់ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកស្រាវជ្រាវ សិស្ស និស្សិត ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូប ៕