ឯកឧត្តម ជុំ កុសល រដ្ឋមលេខាធិការ តំណាង រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីអំពី «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ» ជាមួយ“យុទ្ធនាការខ្មែរត្រូវតែខ្លាំង ជារបស់យើងទាំងអស់គ្នា!”
(ភ្នំពេញ)៖ សិក្ខាសាលាស្តីអំពី «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ» រៀបចំឡើងដោយវិទ្យាស្ថាន សុីអុីអូ រួមទាំងបណ្តាក្រុមហ៊ុន សហគ្រាសនានាជាច្រើន បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នាសាលទន្លេសាប រាជ្យបណ្ឌិតសភាកម្ពុជា ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
តាមរយៈអង្គសិក្ខាសាលាស្តីអំពី «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ» ក៏មានការរៀបចំ“យុទ្ធនាការខ្មែរត្រូវតែខ្លាំង ជារបស់យើងទាំងអស់គ្នា!”។
លោក អោម សេងប៉ូរ៉ា ស្ថាបនិកវិទ្យាស្ថាន សុីអុីអូ បានជម្រាបថា សិក្ខាសាលា «ការពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្ម ក្នុងវិស័យសារព័ត៌មាន» គឺមានការប្រមូលផ្តុំវាគ្មិនល្បីៗ ថ្នាក់ដឹកនាំស្ថាប័នព័ត៌មានអាជីព និងសហគ្រិនឆ្នើមៗជាច្រើនរូប។ សិក្ខាសាលានេះធ្វើឡើងដើម្បីពង្រឹងស្មារតីរួបរួមសាមគ្គីរបស់ខ្មែរឱ្យរឹងមាំខ្លាំងក្លាយូរ អង្វែងដែលមិនអាចបំបែកបាន,បង្កើតស្តង់ដារការងារ និងមុខរបរក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ,បង្កើនសមត្ថភាពមូលធនមនុស្សកម្ពុជាឱ្យកាន់តែខ្លាំង ដើម្បីសម្រេចឱ្យបាននូវគោលដៅជាតិឆ្នាំ២០៣០ និង២០៥០ ។
អ្នកចូលរួមក្នុងអង្គសិក្ខា នឹងទទួលបានអត្ថប្រយោជន៍ ក្នុងការយល់ដឹងច្បាស់អំពីច្បាប់សារព័ត៌មាន និងវិធីការពារខ្លួនក្នុងវិជ្ជាជីវៈ,
រៀនបច្ចេកទេសផលិត និងផ្សព្វផ្សាយព័ត៌មានបែបវិជ្ជាជីវៈ, បង្កើនគំនិតអាជីវកម្ម ឱ្យរីកចម្រើន និងមានចិរភាព៕



