ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យការងារសាងសង់ផ្ទះ និងជួបពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានអញ្ជើញចុះជួបប្រជាពលរដ្ឋភៀសសឹក ព្រមទាំងពិនិត្យការសាងសង់ផ្ទះ ការតបណ្តាញអគ្គិសនី និងទឹកស្អាតតាមខ្នងផ្ទះដែលប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ឯកឧត្តម គន់ គីម បានសំណូមពរបងប្អូនប្រជាពលរដ្ឋ សូមចូលរួមរៀបចំសោភ័ណផ្ទះដែលទើបបានចូលស្នាក់នៅកាលពីថ្មីៗនេះ ដោយរៀបចំសម្អាតដីជុំវិញផ្ទះ។
ទន្ទឹមគ្នានេះ ឯកឧត្តម បានណែនាំដល់ក្រុមការងារសាងសង់ផ្ទះត្រូវធ្វើយ៉ាងណាឲ្យការសាងសង់គ្រប់តាមខ្នងផ្ទះនីមួយៗមានគុណភាព និងប្រសិទ្ធភាព៕



