ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងការផ្សាយព័ត៌មាន ជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ ដែលទទួលបន្ទុកកិច្ចការព័ត៌មាន ដើម្បីពិនិត្យ ពិភាក្សា និងពង្រឹងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានគុណភាព សុចរិតភាព និងទំនួលខុសត្រូវខ្ពស់,

(ភ្នំពេញ)៖ កិច្ចប្រជុំលើការគ្រប់គ្រងការផ្សាយជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ ទទួលបន្ទុកកិច្ចការព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយផ្តោតជាសំខាន់លើការផ្សព្វផ្សាយមាតិកា ខ្លឹមសារ និងរូបភាពឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានផលប៉ះពាល់មកដល់សង្គម ៕
រូបថត៖ ឌី ណារិន