លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ បាន​​ដាក់បទបញ្ជា​ឱ្យកម្លាំងជំនាញកង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ បន្តចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្មេងទំនើង​ និងលេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 នៅសាលាវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្រុកបសេដ្ឋ

កំពង់ស្ពឺ​៖ ដោយ​មានការ​ចង្អុល​បង្ហាញ​ និង​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦​ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​​ បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ​ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline 1292​​ នៅសាលាវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ស្ថិតនៅភូមិតានួន ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដោយក្នុងពិធីនេះដែរ​ មានការអញ្ជើញចូលរួម​សហការ​ពីគណៈ​គ្រប់គ្រង​សាលា​ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចូលរួមស្ដាប់ការអប់រំផ្សព្វផ្សាយចំនួន ១.៥៥៥នាក់ ក្នុងសិស្សស្រីចំនួន ៨០៥នាក់ ផងដែរ។

លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស​​ និងក្រុមការងារជំនាញកងរាជអាវុធហត្ថ ក៏បានផ្សព្វផ្សាយពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ 1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៌មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ (២៤ម៉ោងលើ២៤ម៉ោង) ៕