អ្នកកាសែត Al Jazeera ម្នាក់ត្រូវស្លាប់ដោយសារការវាយប្រហារដោយយន្តហោះ Drone របស់អ៊ីស្រាអែលនៅ GAZA ដែលពួកគេអះអាងថាអ្នកកាសែតរូបនេះគឺជាសមាជិកលួចលាក់របស់ក្រុម Hamas
យោធាអ៊ីស្រាអែលបានសម្លាប់អ្នកឆ្លើយឆ្លងសារព័ត៌មាន Al Jazeera លោក Mohammed Wishah កាលពីថ្ងៃពុធនេះនៅក្នុងបេកកម្មការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានកំណត់គោលដៅលើរថយន្តរបស់លោកនៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបញ្ជាក់។ រូបភាពវីដេអូពីកន្លែងកើតហេតុនៅភាគខាងលិចនៃទីក្រុងហ្គាហ្សាបានបង្ហាញថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានប្រមូលគ្នាចោមរោមមើលព័ទ្ធជុំវិញគំនរបាក់បែកនៃរថយន្តរបស់លោក។ ក្រោយមកស្ថានភាពដ៏ច្របូកច្របល់បានកើតឡើងនៅឯមន្ទីរពេទ្យ Shifa ដោយសារតែហ្វូងមនុស្សដែលកំពុងសោកសៅទាំងនោះបានដឹកសពរបស់លោក Wishah ចេញពីរថយន្តសង្គ្រោះបន្ទាន់ដែលពួកគេបាននាំគាត់ទៅកាន់មន្ទីរពេទ្យ Quds ជាកន្លែងដែលសពរបស់គាត់ត្រូវបានគេកំណត់អត្តសញ្ញាណថាជាអ្នកព័ត៌មានពិតប្រាកដមែន។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់បានចោទប្រកាន់លោក Wishah ថាជាសមាជិកនៃក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានបោះពុម្ពផ្សាយឡើងវិញនូវអត្ថបទប្រហែលជា១០ច្បាប់កាលពី២ ឆ្នាំមុន និងបានពិពណ៌នាអំពីថាអ្នកកាសែតរូបនេះថាជាមេបញ្ជាការដ៏លេចធ្លោម្នាក់នៅក្នុងអង្គភាពមីស៊ីលប្រឆាំងរថក្រោះរបស់ក្រុមសកម្មប្រយុទ្ធដែរ។ អ៊ីស្រាអែលបានកំណត់គោលដៅលើអ្នកកាសែតរូបនេះនៅទូទាំងតំបន់ហ្គាហ្សាចាប់តាំងពីមានសង្គ្រាមជាមួយហាម៉ាសមក ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហារដ៏សាហាវដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធនៅអ៊ីស្រាអែលដែរ។ គណៈកម្មាធិការការពារអ្នកកាសែតបានប៉ាន់ប្រមាណថា មានអ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនជាង ២០០ នាក់ហើយត្រូវបានគេសម្លាប់នៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីមានសង្គ្រាមចាប់ផ្តើមនៅឆ្នាំ ២០២៣រួចមក ក្នុងនោះរួមមានទាំងកាសែតជាស្រ្តីជាអ្នកថតរូបនាង Mariam Dagga ដែលធ្វើការឱ្យស្ថាប័ន AP និងអង្គការព័ត៌មានផ្សេងទៀតដែរ នាងត្រូវបានស្លាប់នៅក្នុងខែសីហា ឆ្នាំ ២០២៥ នៅពេលដែលមានការវាយប្រហាររបស់អ៊ីស្រាអែលមកលើមន្ទីរពេទ្យ Nasser៕
សម្រួលអត្ថបទ៖ សុផារិន្ទ



