ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំលើកទី១ក្នុងក្របខ័ណ្ឌគណៈកម្មាធិការនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការក្នុងក្របខ័ណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) ដែលមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank-KDB), ក្រុមហ៊ុន Mekong Strategic Capital (MSC), និងក្រុមការងារអនុវត្តកម្មវិធីCCFF (CCFF Working Group)។
គោលបំណងនៃកិច្ចប្រជុំ រួមមាន៖ (១) ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF, (២) ការពិភាក្សាលើការផ្តល់ឥណទានដល់គម្រោងបៃតង, (៣) ការពិនិត្យលើផែនការបញ្ចេញឥណទាន, និង (៤) ទិសដៅជាបន្តបន្ទាប់។ ក្នុងនោះ, ឯកឧត្តមបណ្ឌិតក៏បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមការងារអនុវត្តកម្មវិធី CCFF ក្នុងការពង្រឹង និងពិនិត្យលើការវាយតម្លៃឥណទាន ជាពិសេសយន្តការ និងស្តង់ដារនៃការគណនាឧស្ម័នកាបូនិច ក៏ដូចជាការគិតគូរអោយបានដិតដល់ចំពោះក្រុមងាយរងគ្រោះ សំដៅដល់ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងនាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦៕



