ទីផ្សារភាគហ៊ុនតៃវ៉ាន់ហក់ឡើងខ្ពស់ ខណៈព័ត៌មានសុសសាយពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងដំណើរការជាសកល

ទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់បានកើនឡើងជាង១០០០ពិន្ទុនៅពេលបើកទីផ្សារដំបូងនៅថ្ងៃពុធនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមគ្នាលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលវាបានក្លាយជាការបន្ធូរបន្ថយភាពនូវតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងជំរុញទំនុកចិត្តរបស់វិនិយោគិនផងដែរ។ សន្ទស្សន៍ភាគហ៊ុននៃទម្ងន់មូលធននិយមរបស់តៃវ៉ាន់ ហៅកាត់ថា TAIEX (តៃអ៊ិច) បានកើនឡើងយ៉ាងខ្លាំងនៅក្នុងការជួញដូរដំបូងរបស់ខ្លួននៅថ្ងៃនេះ ដោយវាបានកើនឡើងនៅទូទាំងទីផ្សារសកលដូចគ្នាដែរ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាម៉េរិក Donald Trump បញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននឹងផ្អាកប្រតិបត្តិការយោធាប្រឆាំងរបស់ខ្លួនជាមួយនឹងអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ខាងមុខ។ លោក Trump បានដកចេញនូវការគំរាមកំហែងរបស់លោក សម្រាប់ភារកិច្ចវាយប្រហារដ៏សាហាវទៅលើអ៊ីរ៉ង់នៅយប់ថ្ងៃអង្គារនេះ (ម៉ោងនៅអាម៉េរិក) ដោយវាបានងាកទៅរកស្ថានភាពបន្ធូរបន្ថយសង្គ្រាមតិចជាងពីរម៉ោងមុនថ្ងៃផុតកំណត់ដែលលោកបានកំណត់សម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីឲ្យពួកគេចុះចាញ់នឹងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ