លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារៈមួយចំនួន ក្នុងការជួយឧបត្ថម្ភដល់ បងប្អូនវីរៈកងទ័ពជួរមុខ អង្គភាពវរសេនាតូច៦១ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ឈរជើងនៅទិសខេត្តព្រះវិហារ
កំពង់ស្ពឺ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នាថ្ងៃទី ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែង នូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងការជួយឧបត្ថម្ភទៅដល់ បងប្អូនវីរៈកងទ័ពជួរមុខ អង្គភាពវរសេនាតូច៦១ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ចាការ ឈរជើងនៅទិសខេត្តព្រះវិហារ។
ជាទឹកចិត្តក្រោមស្មារតីជាតិនិយម លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានប្រគល់នូវសម្ភារៈមួយចំនួនរួមមាន ទឹកសុទ្ធចំនួន ១០០កេស និងមី៥០កេស ផងដែរ។ ជាការពិតណាស់ សកម្មភាពនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារ និងសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅស្រុក ដែលតែងតែឧបត្ថម្ភនូវសម្ភារៈគ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជាមួយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការឧបត្ថម្ភជូនទៅដល់បងប្អូនវីរៈកងទ័ពជួរមុខពេលនេះ និងនាពេលកន្លងមកផងដែរ។
ក្នុងពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួយក្រុមការងារ ក៏បានជូនពរឲ្យ បងប្អូនវីរៈកងទ័ពជួរមុខទាំងអស់ សូមមានសុខភាពល្អ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល៕



