ទីផ្សារភាគហ៊ុនកូរ៉េខាងត្បូងនិងជប៉ុនងើបឡើងខ្ពស់ជាងសប្តាហ៍មុនក្នុងក្តីសង្ឃឹមពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ! ខណៈដែលលោក Macron បានទៅកាន់សាធារណកូរ៉េផងដែរ
ទីផ្សារកូរ៉េខាងត្បូង និងជប៉ុនបានងើបឡើងវិញបន្តិចក្រោពីវាបានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍នេះនិងបន្ទាប់ពីមានរបាយការណ៍ថា រដ្ឋអ៊ីរ៉ង់កំពុងរៀបចំពិធីសារជាមួយប្រទេសអូម៉ង់ ដើម្បីតាមដានចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស។ មួយម៉ោងបន្ទាប់ពីការបើកទីផ្សារ សន្ទស្សន៍ KOSPI របស់កូរ៉េខាងត្បូងបានកើនឡើងដល់ ៥៣៧៨.០៥ហ៊ុន ដែលជាការកើនឡើង កម្រិត២.៧៥% បើប្រៀបធៀបទៅនឹងពិន្ទុដែលបានបិទកាលពីដើមថ្ងៃព្រហស្បតិ៍។ ចំណែកសន្ទស្សន៍ Nikkei របស់ជប៉ុនវិញបានកើនឡើងជាង ១% បន្ទាប់ពីធ្លាក់ចុះជាង ៧% កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ហើយនៅថ្ងៃសុក្រនេះដែរប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់កិច្ចប្រជុំកំពូលមួយនៅទីក្រុងសេអ៊ូល ដោយមេដឹកនាំទាំងពីរបានទស្សនាពិធីគារវកិច្ចដោយកងឆ្មាំកិត្តិយសនៅការិយាល័យប្រធានាធិបតីជាមួយគ្នា មុនពេលចូលទៅខាងក្នុងនៃកិច្ចប្រជុំកំពូលរបស់ពួកគេដែរ។ តាមការគ្រោងទុកមេដឹកនាំទាំងពីរនឹងពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីធានាបាននូវផ្លូវសមុទ្រដែលមានសុវត្ថិភាពនៅក្នុងច្រកសមុទ្រហ័រមូសដែលកំពុងតានតឹងរយៈពេលជាង១ខែមកនេះដោយសារសង្រ្គាម៣ភាគី។ សូមរំលឹកថាប្រេង១ភាគ៥របស់ពិភពលោកជាធម្មតាត្រូវឆ្លងកាត់តាមផ្លូវទឹក ដែលស្ថិតក្នុងចំណុចក្តាប់អំណាចរបស់អ៊ីរ៉ង់ ប៉ុន្តែអំឡុងពេលមានសង្គ្រាមវាបានធ្វើឱ្យតម្លៃថាមពលកើនឡើងជាបន្តបន្ទាប់៕
សម្រួលអត្ថបទ៖សុផារិន្ទ



