ប្រទេសចិនប្រើប្រាស់ AI ដើម្បីសំយោគក្នុងវិស័យវាយនភណ្ឌ! ដោយវាអាចតម្រៀបសម្លៀកបំពាក់ ញែកសាច់កំណាត់សម្លៀកបំពាក់បានលឿនជាងកម្លាំងមនុស្សដល់ទៅ៩០%
នៅក្នុងសួនឧស្សាហកម្មមួយក្នុងទីក្រុង Zhangjiagang ដែលជាទីក្រុងតូចមួយនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ម៉ាស៊ីនដ៏ធំមួយដែលបញ្ចេញសំឡេងយ៉ាងក្លៀវក្លាជាមួយនឹងគំនរសម្លៀកបំពាក់ដែលប្រើប្រាស់រួច។ វាជាភាពថ្មីស្រឡាងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីតម្រៀបសម្លៀកបំពាក់តាមសមាសភាពពិសេសក្នុងល្បឿនដ៏លឿន ដោយផ្តល់ឲ្យនៃ របៀបដែល AI អាចដើរតួនាទីក្នុងការកាត់បន្ថយផលប៉ះពាល់ពីកាកសំណល់វាយនភណ្ឌសំយោគ។ ម៉ាស៊ីន Fastsort-Textile ត្រូវបានគេដាក់ឈ្មោះថាជាម៉ាស៊ីនបែបច្នៃប្រឌិតដ៏ល្អបំផុតមួយរបស់ទស្សនាវដ្តី TIME ប្រចាំឆ្នាំ ២០២៥ ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន DataBeyond ដែលជាក្រុមហ៊ុនកែច្នៃឡើងវិញដោយបញ្ញាសិប្បនិម្មិតរបស់ចិន ដែលបង្កើតឡើងក្នុងឆ្នាំ២០១៨។ “ម៉ាស៊ីនតម្រៀបសម្លៀកបំពាក់ ឬ បតសម្លៀកបំពាក់នេះត្រូវបានប្រើប្រាស់ដើម្បីញែកកាកសំណល់ក្នុងវិស័យវាយនភណ្ឌ។ យោងទៅតាមតម្រូវការរបស់អតិថិជន គឺវាអាចជ្រើសរើសប្រភេទសាច់កំណាត់នីឡុងដែលមានគុណភាពខ្ពស់ ប្រភេទកំណាត់កប្បាស និងសូម្បីតែអេឡាស្ទែនក៏វាអាចសំយោគដឹងដែរ។ ហើយយោងទៅតាមតម្រូវការរបស់អតិថិជន វាអាចញែកភាគរយនៃកម្រិតគុណភាពបានពី ៩០%, ៨៥% ឬ ៨០%។ អតិថិជនអាចជ្រើសរើសវាបានអាស្រ័យលើអ្វីដែលពួកគេចង់បាន។ ដោយធ្វើវាប្រើរយៈពេលតិចជាងកម្លាំងចលកររបស់មនុស្ស។ លោក Mo Zhuoya នាយកប្រតិបត្តិ DataBeyond បាននិយាយម៉ាស៊ីនវាយនភណ្ឌសំយោគនេះគឺមានប្រភពមកពីឥន្ធនៈហ្វូស៊ីល ហើយជាជម្រើសដ៏ពេញនិយម និងមានតម្លៃទាបសម្រាប់ការផលិតម៉ូដផ្សេងៗ។ សរុបមក ពួកវាមានចំនួនប្រហែល ៧០% នៃផលិតកម្មវាយនភណ្ឌសកល នេះបើយោងតាមរបាយការណ៍មួយពីអង្គការមិនស្វែងរកប្រាក់ចំណេញ Circle Economy ដែលមានមូលដ្ឋាននៅទីក្រុងអាំស្ទែរដាំ ដែលវិភាគអំពីវិធីកាត់បន្ថយកាកសំណល់វាយនភណ្ឌ។ កាកសំណល់វាយនភណ្ឌគឺជាសារធាតុបំពុលសកលដ៏សំខាន់មួយ ដោយមានប្រទេសចិនជាអ្នករួមចំណែកឈានមុខគេ។ យោងតាមរបាយការណ៍ Key Insights and Trends ឆ្នាំ ២០២៥របស់អង្គការពាណិជ្ជកម្មពិភពលោកវិញបានឲ្យដឹងថាប្រទេសចិនបាននាំមុខគេក្នុងការនាំចេញវាយនភណ្ឌនៅទូទាំងពិភពលោកក្នុងតម្លៃ ១៤២ ប៊ីលានដុល្លារ ដែលច្រើនជាងទ្វេដងពីសហភាពអឺរ៉ុប៕
សម្រួលអត្ថបទ៖ សុផារិន្ទ



