ពិធីសំណេះសំណាល និងចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង ដ.ន.ស និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC)

កិច្ចសហប្រតិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) នាពេលនេះ ជាកិច្ចសហប្រតិបត្តិការគម្រូមួយ ដែលបង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល។

ពីនេះទៅមុខ សូមសម្ព័ន្ធសហគមន៍កសិករកម្ពុជាសហការជាមួយក្រសួង ដ.ន.ស ងាកមកគិតគូរ ពីការលើកកម្ពស់ជីវភាពបងប្អូនពលរដ្ឋយើងឱ្យប្រសើរឡើង គិតគូរពីក្រុមគ្រួសារនៅតាមភូមិ ដោយកំណត់នូវតម្រូវការចាំបាច់ដែលយើងអាចជួយគាំទ្រពួកគាត់ ដែលជាកិច្ចការដ៏ត្រឹមត្រូវសម្រាប់ជួយកសិករយើង ធ្វើយ៉ាងណាឱ្យគាត់មានលំនៅឋានរស់នៅសមរម្យ ម្ហូបលើតុ មានប្រាក់សន្សំ កូនទៅរៀន និងមានពេលវេលាលំហែជួបជុំគ្រួសារ ដែលនេះជាផ្នែកមួយជួយកសាងខឿនសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំ។