រដ្ឋមន្ត្រីសុខាភិបាល ÷ តើធ្វើដូចម៉្តេចដេីម្បីក្លាយជា​មេដឹកនាំល្អ? ភាពជាមេដឹកនាំ មិនអាចរៀនតែ​នៅសាលា ឬសាកលវិទ្យាល័យប៉ុណ្ណោះទេ គឺធ្វេីបានតាមរយៈបទពិសោធន៍ ភាពចាស់ទុំ និងការប្តេជ្ញាខ្ពស់ផ្ទាល់ខ្លួន

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីសុខាភិបាល បាន ថ្លែងបន្តទៀតថា  អ្នកដឹកនាំ មានន័យថា៖
• មានជំនាញទំនាក់ទំនង និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញ
• សកម្មធ្វើការលើសពីកាតព្វកិច្ច
• ក្លាហានក្នុងការទទួលយកហានិភ័យ និងហ៊ានប្រឈមនឹងបរាជ័យ ដើម្បីជាមេរៀនកែលម្អ
• មានភាពទន់ភ្លន់ សុភាពរាបសារ និងអត់ធ្មត់
• ដាក់អាទិភាពលើផលប្រយោជន៍សាធារណៈ ធំជាងផលប្រយោជន៍បុគ្គល។

ភាពជាមេដឹកនាំ មិនមែនគ្រាន់ជាតំណែងទេ
វាជាកាតព្វកិច្ច ដែលផ្អែកលើគុណតម្លៃ និងការប្តេជ្ញាចិត្តក្នុងការបម្រើអ្នកជុំវិញ។
« មេដឹកនាំ គឺបម្រើ មុននឹងដឹកនាំ »

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅខាងលើយ៉ាងដូច្នេះ នៅក្នុងឱកាសឯកឧត្តមដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣ ២៣៣ នាក់។