ហ៊ាននិយាយហ៊ានធ្វើ! អាម៉េរិកពិតជាបានវាយបំផ្លាញរោងចក្រអគ្គិសនីអ៊ីរ៉ង់ប្រាកដមែន ដោយថ្ងៃនេះលោក Trump អះអាងថាអ៊ីរ៉ង់កំពុងចរចារជាមួយយើងទាំងផ្ទាល់និងប្រយោល
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីយប់ថ្ងៃអាទិត្យនេះថា «ចំណុចគោលដៅជាច្រើន» ត្រូវបានបំផ្លាញហើយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយថាលោកមានទំនុកចិត្តលើ «ការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់»។ ស្របពេលនោះដែរអនុរដ្ឋមន្ត្រីក្រសួងថាមពលអ៊ីរ៉ង់ លោក Mostafa Rajabi Mashhadi បាននិយាយតាមទូរទស្សន៍រដ្ឋ IRIB ថាអគ្គិសនីទាំងអស់ត្រូវបានកាត់ផ្តាច់នៅក្នុងខេត្ត Tehran និង Alborz បន្ទាប់ពីការវាយប្រហារលើរោងចក្រអគ្គិសនី ហើយនៅក្នុងតំបន់ខ្លះនៃភាគខាងកើតទីក្រុង Tehran មាន Doushan Tappeh, Resalat និង Nezamabad របស់ពួកយើងក៏ត្រូវបាត់បង់ស្ថានីយ៍បញ្ជូនមួយដែរ ដោយសារតែការវាយប្រហារដូចគ្នាដែលបានកើតឡើងកាលពីយប់មិញ។ លោក Trump ក៏បាននិយាយផងដែរថា អ៊ីរ៉ង់បានយល់ព្រមអនុញ្ញាតឱ្យកប៉ាល់ចំនួន ២០គ្រឿងបានដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz បានចាប់ពីព្រឹកថ្ងៃចន្ទនេះ ហើយបន្តក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខនេះ «ដែលវាជាសញ្ញានៃការគោរពរបស់ពួកគេ»។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលដែលលោកហោះហើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា «ខ្ញុំគ្រាន់តែនិយាយថា យើងកំពុងធ្វើវាបានល្អខ្លាំងណាស់ក្នុងការចរចានោះ ប៉ុន្តែអ្នកមិនស្គាល់អ៊ីរ៉ង់ច្បាស់ទេ ព្រោះពួកយើងបានចរចាជាមួយពួកគេ ហើយបន្ទាប់មកយើងត្រូវតែបំផុសជម្រុញពួកគេជាខ្លាំង»។ លោក Trump ត្រូវបានគេសួរថាតើ អ៊ីរ៉ង់បានឆ្លើយតបទៅនឹងផែនការឈប់បាញ់ ១៥ចំណុចដែលសហរដ្ឋអាមេរិកបានស្នើឡើងដែរឬទេ? លោកបាននិយាយថា ពួកគេបានឆ្លើយតប ហើយបានបន្ថែមថា «ពួកគេបានផ្តល់ឱ្យយើងនូវចំណុចភាគច្រើនដែរ។ ហេតុអ្វីបានជាពួកគេមិនធ្វើវា?» ប៉ុន្តែលោក Trump មិនបានផ្តល់ព័ត៌មានលម្អិតទេ នៅពេលដែលត្រូវបានសួរអំពីអ៊ីរ៉ង់នោះទេ ដោយលោកបានប្រាប់ថា ហាក់ដូចជាជាការធ្វើសម្បទានដ៏សំខាន់មួួ។ លោកក៏បាននិយាយផងដែរថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei “អាចនឹងនៅរស់ ប៉ុន្តែជាក់ស្តែង លោកកំពុងជួបបញ្ហាសុខភាពធ្ងន់ធ្ងរណាស់ បន្ទាប់ពីសហរដ្ឋអាម៉េរិកវាយប្រហារពួកគេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



