ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញទស្សនកិច្ចវត្តព្រះវិហារធំ សសរ១០០

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ហួត ហាក់ ព្រមទាំងសហការី អញ្ជើញទស្សនកិច្ចនៅវត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំ សសរ១០០ បាននិមន្ត ទទួលបដិសណ្ឋារកិច្ចឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ហួត ហាក់ ព្រមទាំងសហការី ។

ព្រះចៅអធិការវត្ត ព្រះវិហារធំសសរ១០០ បានចម្រើនព្រះពុទ្ធពរ

ទាំងឡាយ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជូនដល់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ហួត ហាក់ ព្រមទាំងសហការី ។