របត់ថ្មីនៃវិស័យឧស្សាហកម្មបៃតងនៅកម្ពុជា៖ រោងចក្របង្គុំ និងតម្លើង រថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេបង្អស់របស់ ZO MOTORS នៅខេត្តពោធិ៍សាត់ ទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការ
[ភ្នំពេញ-ពោធិ៍សាត់] យោងតាមឯកសារផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា (CIB) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មថាមពលថ្មីរបស់ក្រុមហ៊ុន ZO MOTORS ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានអនុម័ត និងផ្តល់អាជ្ញាប័ណ្ណជាផ្លូវការហើយ ។ ក្នុងនាមជារោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេបង្អស់នៅកម្ពុជាការឈានដល់ដំណាក់កាលនេះគឺជាសញ្ញាដ៏សំខាន់នៃការផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មបៃតង និងការផលិតគ្រឿងចក្រកម្រិតខ្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
គម្រោងវិនិយោគនេះមានទុនសរុបរហូតដល់ ៤៦ លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគផ្ទាល់ពីបរទេសដំបូងគេក្នុងវិស័យរថយន្តដឹកជញ្ជូនអគ្គិសនី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍យានយន្តថាមពលថ្មី ។ស្ថិតនៅលើផ្ទៃដីប្រមាណ ១០ ហិកតា ជាមួយសមត្ថភាពផលិតដំណាក់កាលដំបូងមានចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ រោងចក្រនេះមិនត្រឹមតែបំពេញចន្លោះខ្វះខាតនៃផលិតកម្មរថយន្តពាណិជ្ជកម្មអគ្គិសនីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញពិពិធកម្មឧស្សាហកម្មជាតិ និងការសម្រេចឱ្យបាននូវ “ចក្ខុវិស័យអព្យាក្រឹតកាបូនឆ្នាំ ២០៥០” របស់កម្ពុជាផងដែរ ។
ក្នុងនាមជាយីហោរថយន្តពាណិជ្ជកម្មអគ្គិសនីឈានមុខគេលំដាប់ទី១ នៅកម្ពុជា ZO MOTORS បានបង្ហាញនូវខ្សែចង្វាក់ផលិតកម្មយ៉ាងសម្បូរបែប។ តាមការបញ្ជាក់ រោងចក្រនៅខេត្តពោធិ៍សាត់នេះ នឹងផ្ដោតលើការផលិតរថយន្តដឹកជញ្ជូនអគ្គិសនីទម្ងន់ ១,៥ តោន, ២ តោន ២,៥ តោន ៥ តោន ១០ តោន រហូតដល់ ១៥ តោន និងរថយន្តអូសសណ្ដោងអគ្គិសនីទម្ងន់ ៤០តោន ព្រមទាំងរថយន្តដឹកអ្នកដំណើរអគ្គិសនីសម្រាប់ប្រភេទអាជីវកម្មខ្នាត ៩ កៅអី ១៤ កៅអី ១៥ កៅអី ១៨ កៅអី និង ២៤កៅអី។ លើសពីនេះ ក៏មានការផលិតរថយន្តភីកអាប់អគ្គិសនី និងឡានស្ទូចអគ្គិសនី ដែលអាចឆ្លើយតបបានយ៉ាងពេញលេញនូវតម្រូវការដឹកជញ្ជូនបៃតងគ្រប់ទម្រង់ ចាប់ពីការដឹកជញ្ជូនក្នុងទីក្រុង រហូតដល់ការដឹកជញ្ជូនធុនធ្ងន់ និងការប្រើប្រាស់ក្នុងតំបន់ឧស្សាហកម្ម ។
ចំពោះសមត្ថភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ច រថយន្តអគ្គិសនីរបស់ ZO MOTORS បានបង្ហាញនូវឧត្តមភាពបច្ចេកទេសលើសរថយន្តប្រើប្រេងឥន្ធនៈធម្មតា។ យោងតាមទិន្នន័យជាក់ស្តែង រថយន្ត ZO MOTORS ប្រើប្រាស់ថាមពល ១ គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានពី ៣ ទៅ ៥ គីឡូម៉ែត្រ ដែលជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការបានរហូតដល់ ៤០%ទៅ ៥៥%។ តាមការប៉ាន់ប្រមាណ រថយន្តមួយគ្រឿងអាចជួយម្ចាស់អាជីវកម្មសន្សំសំចៃថ្លៃប្រេង និងការចំណាយផ្សេងៗបានពី $៥,០០០ ទៅ $៨,០០០ ក្នុងមួយឆ្នាំ ចំណែកតម្រូវការថែទាំរថយន្តអគ្គិសនីមានក៏មានភាពងាយស្រួល និងមានចំនួនតិច ដូច្នេះការចំណាយលើការថែទាំប្រចាំឆ្នាំ បានបន្តជួយសន្សំសំចៃថវិកាបន្ថែមទៀត ខ្ទង់ប្រមាណពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ។
ដើម្បីពង្រឹងទំនុកចិត្តជូនដល់អតិថិជន ZO MOTORS បានបង្កើតការធានា និងសេវាកម្មដ៏រឹងមាំបំផុត។ ក្រុមហ៊ុនថែមទាំងមានការធានាលើប្រព័ន្ធអគ្គិសនីទាំង ៣ (អាគុយ ម៉ូទ័រ និងប្រព័ន្ធបញ្ជា) រហូតដល់ ៥ ឆ្នាំ ឬ ២០ ម៉ឺនគីឡូម៉ែត្រ។ លើសពីនេះក្រុមហ៊ុនក៏បានអនុវត្តស្តង់ដារសេវាកម្ម “១-៣-២៤” ដែលរួមមាន៖ឆ្លើយតបក្នុងរយៈពេល ១ ម៉ោង, ទៅដល់ទីតាំងក្នុងរយៈពេល ៣ ម៉ោង និងជួសជុលឱ្យរួចរាល់ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីធានាថាប្រតិបត្តិការដឹកជញ្ជូនរបស់អតិថិជនមិនមានការរាំងស្ទះ។ផែនការ “ស្ថានីយ១០០ ទីតាំងសាក១០០០” របស់ ZO MOTORS គឺផ្អែកលើភាគលាភនៃតម្លៃអគ្គិសនី៖ ក្នុងឆ្នាំ២០២៦ មានផែនការសាងសង់ស្ថានីយសាកអគ្គិសនីល្បឿនលឿនថ្មីចំនួន ២០០ ទីតាំង ដោយមានគោលបំណងធានាថា រាល់ចម្ងាយ ៥០ ទៅ ១០០ គីឡូម៉ែត្រ នៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេស នឹងមានទីតាំងបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាពមួយ។ចំណែកឯមូលដ្ឋានគ្រឹះដែលអាចគាំទ្រមហិច្ឆតានេះបានគឺ បណ្តាញបញ្ចូលថាមពលអគ្គិសនី “ស្ថានីយ១០០ ទីតាំងសាក១០០០” ដែល ZO MOTORS បាននិងកំពុងដាក់ពង្រាយនៅទូទាំងប្រទេស ។ នេះមិនមែនត្រឹមតែជាការសាង សង់ទីតាំងសាកថ្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបដិវត្តន៍ឌីជីថលនៃប្រព័ន្ធចែកចាយថាមពល។
តាមរយៈការទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការនេះ ZO MOTORS នឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការដឹកនាំកម្ពុជាឈានទៅរកយុគសម័យដឹកជញ្ជូនបៃតង តាមរយៈបច្ចេកវិទ្យាថាមពលថ្មីឈានមុខគេ និងប្រព័ន្ធសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងគុណភាពខ្ពស់។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖
Facebook : ZO MOTORS CAMBODIA (www.facebook.com/ZoMotorsKH) Tel : 0186398989(ចិន) 01865195555((ខ្មែរ)



