ប្រមុខ NATO កោតសរសើរចំពោះវឌ្ឍនភាពចំណាយលើវិស័យការពារជាតិ! និងបញ្ជាក់ថាសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់តែងតែបានគំរាមកំហែងពិភពលោក ដូច្នេះអាម៉េរិកត្រូវតែបោសសំអាត…
អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានសរសើរសម្ព័ន្ធមិត្តយោធាឆ្លងទ្វីបអាត្លង់ទិករបស់លោកកាលពីថ្ងៃព្រហស្បតិ៍នេះ ចំពោះការបង្កើនការចំណាយលើវិស័យការពារជាតិនៅឆ្នាំ ២០២៥ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គួរតែចំណាយបន្ថែមទៀត ដើម្បីប្រឈមមុខនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន។ លោក Rutte បានមានប្រសាសន៍ថា “យើងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការវិនិយោគលើវិស័យការពារជាតិ ហើយ NATO កាន់តែរឹងមាំជាងពេលណាៗទាំងអស់។ នៅឆ្នាំ ២០២៥ ជាលើកដំបូង សម្ព័ន្ធមិត្តទាំងអស់បានសម្រេចបានគោលដៅដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០១៤ ដើម្បីវិនិយោគយ៉ាងហោចណាស់ ២% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារជាតិ”។ លោក Rutte បាននិយាយបែបនេះ ខណៈដែលលោកកំពុងបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ NATO ឆ្នាំ២០២៥ នៅទីក្រុងព្រុចសែលដែរ។ លោកបានបន្ថែមថា “តាមពិតទៅ យើងបានមើលឃើញពីការកើនឡើង២០% នៃអ្វីដែលអឺរ៉ុប និងកាណាដាចំណាយលើវិស័យការពារជាតិក្នុងឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ការបន្តនិន្នាការដ៏សំខាន់នេះនឹងក្លាយជាអាទិភាពមួយនៅក្នុងឆ្នាំខាងមុខទៀតដែរ”។ លោក Rutte បានប្រើវោហាសាស្ត្រដូចគ្នា ទៅនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់រដ្ឋសមាជិក NATO ឱ្យចំណាយកាន់តែច្រើនលើវិស័យការពារជាតិ ដោយចោទប្រកាន់ពួកគេថាបានពឹងផ្អែកលើប្រាក់របស់សហរដ្ឋអាមេរិក។ «អស់រយៈពេលយូរពេកហើយ សម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា បានពឹងផ្អែកខ្លាំងពេកលើអំណាចយោធារបស់សហរដ្ឋអាមេរិក។ យើងមិនបានទទួលខុសត្រូវគ្រប់គ្រាន់ចំពោះសន្តិសុខផ្ទាល់ខ្លួនរបស់យើងនោះទេ។ ប៉ុន្តែមានការផ្លាស់ប្តូរពិតប្រាកដនៃផ្នត់គំនិត ការទទួលស្គាល់រួមគ្នានៃបរិយាកាសសន្តិសុខដែលបានផ្លាស់ប្តូរពួកយើងដែរ» នេះជាប្រសាសន៍របស់លោក Rutte។ លោក Rutte ក៏បាននិយាយផងដែរថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់កំពុងបង្កការគំរាមកំហែងដល់សម្ព័ន្ធមិត្តជាច្រើន។ «អង្គការ NATO ក៏បានទទួលស្គាល់ជាយូរមកហើយអំពីការគំរាមកំហែងដែលកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់បានបង្កឡើងចំពោះសម្ព័ន្ធមិត្ត និងផលប្រយោជន៍របស់ពួកគេដែរ។ ហើយអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនាពេលបច្ចុប្បន្នគឺជាការបន្ទាបបន្ថោកសមត្ថភាពទាំងនោះ ទាំងនុយក្លេអ៊ែរ និងមីស៊ីល»។ មួយវិញទៀតលោក Rutte ក៏បានព្យាយាមធានាដល់សម្ព័ន្ធមិត្ត និងអ៊ុយក្រែនថា សហរដ្ឋអាមេរិកនឹងមិនកាត់បន្ថយការដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែនឡើយ ដោយសារតែសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នោះ។ លោក Rutte បានមានប្រសាសន៍ថា «ខ្ញុំអាចធានាចំពោះអ្នកបានថា ការគាំទ្រដ៏សំខាន់ពីសហរដ្ឋអាមេរិកចូលទៅក្នុងទឹកដីអ៊ុយក្រែន គឺជាសម្ព័ន្ធមិត្តពិតប្រាកដ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



