ប្រមុខអង្គការសហប្រជាជាតិ UN អំពាវនាវឱ្យសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់! ព្រោះរឿងនេះវាបានដើរហួសដែនកំណត់ជ្រុលពេកហើយ

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយកាលពីយប់ថ្ងៃពុធនេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានរិះគន់យ៉ាងចាស់ដៃចំពោះក្រុមផ្សេងៗនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ាដែលកំពុងបន្ត ដោយនិយាយថាការប្រយុទ្ធគ្នា “បានដើរហួសដែនកំណត់ពេកហើយ ដែលសូម្បីតែមេដឹកនាំជាច្រើនសឹងតែមិនហ៊ានស្រម៉ៃវាចេញដែរ”។ លោកបានអំពាវនាវជាពិសេសដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបើកការវាយប្រហាររួមគ្នាកាលពីខែមុន និងបានចាប់ផ្តើមភ្លើងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅពេលនេះ ខណៈដែលភាពរងទុក្ខវេទនារបស់មនុស្សកាន់តែធ្ងន់ធ្ងរទៅៗ មានទាំងមនុស្សស្លាប់ និងជនស៊ីវិលរបួសក៏កើនឡើងច្រើនដែរ ហើយវាបានក្លាយជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ”។ លោក Guterres បានបន្ថែមថា “សាររបស់ខ្ញុំទៅកាន់អ៊ីរ៉ង់គឺត្រូវបញ្ឈប់ការវាយប្រហារប្រទេសជិតខាងរបស់ពួកគេដូចគ្នា ដែលអ៊ីរ៉ង់និយាយថាសងសឹកតែទៅលើមូលដ្ឋានទ័ពសត្រូវនោះ”។ លោកក៏បានប្រកាសពីការតែងតាំងបេសកជនផ្ទាល់ខ្លួនម្នាក់ដើម្បីដឹកនាំលើកិច្ចខិតខំប្រឹងប្រែងរបស់អង្គការពិភពលោកមួយនេះលើជម្លោះរវាងប្រទេសមហាអំណាច និងកិច្ចខិតខំប្រឹងប្រែងស្វែងសន្តិភាពថ្មីៗដែលកំពុងដំណើរការ។ លោក Guterres បាននិយាយថា “វិស័យកាទូតត្រូវតែមានភាពជោគជ័យ ហើយការទូតតម្រូវឱ្យមានការសន្ទនាដោយស្មោះត្រង់ជាមួយគ្នា។ យើងមានអ្នកសម្របសម្រួលដែលបានផ្តល់ជូនសេវាកម្មពិភាក្សាសម្រាប់ពួកគេ។ ពួកគេបានចូលរួមយ៉ាងខ្លាំងក្លា ហើយខ្ញុំសង្ឃឹមទៀតថា ដោយមិនគិតពីជំហរឯកតោភាគី គឺត្រូវមានជំហរលើបច្ចុប្បន្នភាពដែលត្រូវបានបង្ហាញដោយភាគីនៃជម្លោះ នឹងមានវិធីមួយដែលពួកគេអាចឈានដល់ការយោគយល់គ្នាបានដើម្បីបញ្ចប់ជម្លោះដ៏គួរឱ្យភ័យខ្លាចនាពេលនេះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ