លោកប្រធានាធិបតី Trump និយាយថា៖ អ៊ីរ៉ង់ចង់បានសន្តិភាព និងចង់ធ្វើជំនួញជាមួយអាម៉េរិក ដូច្នេះវាជាឱកាសល្អសម្រាប់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះ! ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់បានបដិសេធ

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (ម៉ោងនៅអាម៉េរិក) ថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងមាន «ការពិភាក្សាដ៏ល្អបំផុត» ដែលអាចនាំឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ។ «ពួកគេចង់សំដៅលើការធ្វើជំនួញ» លោក Trump បាននិយាយបែបនេះនៅក្នុងកិច្ចប្រជុំក្រុមការងារសុវត្ថិភាពមួយនៅទីក្រុង Memphis បើទោះបីជាមន្ត្រីអ៊ីរ៉ង់បដិសេធថាមិនមានការចរចាកំពុងដំណើរនោះទេ។ លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកបានចរចាជាមួយអ៊ីរ៉ង់ «អស់រយៈពេលយូរមកហើយ» ហើយលោកជឿថាកិច្ចព្រមព្រៀងមួយនោះនឹងជិតមកដល់ដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាអ្នកណាបានចូលរួមក្នុងកិច្ចចរចានោះទេ។ ប្រធានសភាអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសបានបដិសេធម្តងហើយ ម្តងទៀតទៀតកាលពីថ្ងៃចន្ទថាមិនមានការចរចាបែបនេះដែលនឹងកើតឡើងទេ។ «អ៊ីរ៉ង់ចង់បានសន្តិភាព» លោក Trump បាននិយាយយ៉ាងដូច្នេះ។ «ពួកគេក៏បានយល់ព្រមថាពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទៀតទេ អ្នកដឹងហើយ អ្វីៗផ្សេងទៀត ប៉ុន្តែយើងនឹងរង់ចាំមើលបន្តដែរ»។ នៅក្នុងសុន្ទរកថារបស់លោក Trump ពីទីក្រុង Memphis បាននិយាយថាវាជា «ឱកាសល្អណាស់» នៃកិច្ចព្រមព្រៀងមួយនៅសប្តាហ៍នេះ។ លោកបានសរសើរខ្លួនឯងចំពោះការប្រកាសគំរាមកំហែងក្នុងការបំផ្ទុះរោងចក្រថាមពលអ៊ីរ៉ង់ ដែលបន្ទាប់មកលោកក៏បានបន្តផ្អាករយៈពេល៥ថ្ងៃទៀត ដោយលោកបានសង្កត់ធ្ងន់ថា «បន្ទាប់មកយើងទាំងអស់គ្នារង់ចាំនឹងមើលឃើញថាតើវានឹងមានអ្វីកើតឡើងទៀត» លោកបញ្ជាក់ថា «ប្រសិនបើយើងមិនចាំបាច់ធ្វើបែបនោះទេ នោះវានឹងជារឿងល្អ មិនមែនជារឿងអាក្រក់ទៀតឡើយ»៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ