លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង​ អញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ក្រោមការយកចិត្តទុកដាក់របស់ លោក ម៉េង ស្រ៊ុន ប្រធាន​ក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី សញ្ជាតិខ្មែរ និងដោះស្រាយរាល់ឯកសារដែលមិនទាន់សមស្រប ក្នុងមូលដ្ឋានឃុំអមលាំង ដែលមាន១៧ភូមិ​ ស្ថិតនៅទីតាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ថ្លែង​ក្នុង​ពេលនោះដែរ​ លោក ម៉េង ស្រ៊ុន​​​ ប្រធាន​ក្រុមការងារ​ បានអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់តាមជំនាញដែលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន។​ ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងថ្ងៃនេះ​ សូមបន្តជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដ៏ទៃទៀត​ដែលមិនទាន់បានធ្វើអត្តសញ្ញាណបណ្ណ សូមប្រញាប់រួសរាន់មកចូលរួមធ្វើឲ្យបានគ្រប់គ្នាៗផងដែរ។

លោកប្រធាន លោក ម៉េង ស្រ៊ុន​​​ សូមកោតសសើរ នឹងសូមអរគុណដល់ក្រុមការងារក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងអស់​ ដែលបំពេញតួនាទីភារកិច្ចយ៉ាងសកម្មនាពេលនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ។ 

លោក មេង ស្រ៊ុន ប្រធាន​ក្រុមការងារ​ ក៏បាន​ប្រគល់នូវថវិកាចំនួន ១,៤០០,០០០រៀល​​​ និងទឹកបរិសុទ្ធចំនួន ៣០កេះ​ រួមទាំងនំចំនួន ២០ប្រអប់ធំផងដែរ ជូនដល់ក្រុមការងារក្នុងពេលយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋជាការលើកទឹកចិត្តផងដែរ​