កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២៥ និងទិសដៅការងារឆ្នាំ ២០២៦ និងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់

 

កំពង់ស្ពឺ ៖ កិច្ចប្រជុំផ្សព្វផ្សាយវិស័យគ្រប់គ្រងគ្រោះមហន្តរាយនិងបូកសរុបការងារឆ្នាំ២០២៥និងលើកការងារទិសដៅឆ្នាំ២០២៦បន្ត ដឹកនាំដោយថ្នាក់ជាតិ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៦នៅខេត្តកំពង់ស្ពឺដឹកនាំដោយឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងថ្នាក់ជាតិ ឯកឧត្តម ស៊ុន ស្រីន់ អភិបាលរងខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងបី.មន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់។

ឯកឧត្តម ស៊ុន ស្រីន់ បានធ្វើរបាយការណ៏ថាសម្រាប់ការគ្រប់គ្រោះមហន្តរាយខេត្ត ក្នុងឆ្នាំ២០២៥កន្លងទៅបានរៀបចំ “ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះ បន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត រដ្ឋបាលខេត្តបានបោះពុម្ព ផ្សាយជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាតិនិង ក្រសួងមហាផ្ទៃ មន្ទីរ អង្គភាព ជុំវិញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូរនានា វិស័យឯកជន និងអ្នកពាក់ព័ន្ធផងដែរ។សម្រាប់ឆ្នាំ២០២៦នេះការខូចខាតនានាដែលបង្កឡើងដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗគឺជា ការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងន័យនេះ លេខាធិការដ្ឋាននៃ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់មន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលពង្រឹង សមត្ថភាព និងចុះផ្សព្វផ្សាយប្រព័ន្ធផ្តល់ព័ត៌មានជាមុន ១២៩៤ ដល់អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចចុះឈ្មោះចូលទៅក្នុងប្រព័ន្ធផ្តល់ព័ត៌មាន ជាមុន ១២៩៤។ 

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការងារ គ្រប់គ្រងគ្រោះមហន្តរាយក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ។ 

ជាមួយគ្នានេះ ឯកឧត្តមប្រាក់ គីម ហុងមានប្រសាសន៏សូមស្នើដល់មន្ត្រីបង្គោល ប្រព័ន្ធព្រីស៊ឹម (PRISM) ក្រុង ស្រុក បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ។ឯកឧត្តមបន្តថាលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពសមាសភាព គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ប្រសិនបើមានការ

ឯកឧត្តមបានលើកឡើងប្រព័ន្ធព្រីស្ស៊ឹមត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ភ្លាមៗដោយគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គមការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានបន្តថាលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ត្រូវជំរុញការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ ឆ្នាំ២០២៦  ជា រៀងរាល់ឆ្នាំ ដោយសហការជិតស្និតជាមួយអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ដែលក្នុងនោះ មាននាយកដ្ឋានប្រតិបត្តិការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ជាអ្នកគាំទ្របច្ចេកទេស។

 ក្នុងនាមជួសមុខអោយថ្នាក់ដឹកនាំ(គ.ជ.គ.ម.)បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត – ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ លើវិស័យការងារគ្រប់គ្រោះមហន្តរាយដូចខេត្តដ៏ទៃទៀតដែល. ត្រៀបចំនូវទីទួលសុវត្ថិភាពឱ្យបានសមស្រប ដើម្បីត្រៀមក្នុងការជម្លៀសប្រជាជនរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយជាយថាហេតុកើតឡើង ព្រមទាំងណែនាំប្រជាពលរដ្ឋឱ្យបានស្គាល់ទីតាំងទាំងនោះ។

ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខារងបញ្ជាក់ថាអាជ្ញាធរថ្នាក់ខេត្តដែលជាសេនាធិការអោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិសូមយកចិត្តទុកដាក់បន្តសហគាំទ្របន្ថែមទៀតក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ  អនុវត្តជាប្រចាំ ដើម្បីចូលរួមសម្របសម្រួលដោះស្រាយនិងឆ្លើយតប ទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើងឡើងមនុស្សនិងធម្មជាតិ។