អ៊ីរ៉ង់ចាប់ផ្តើមវាយបកទៅលើអ៊ីស្រាអែលវិញកាលពីយប់ថ្ងៃនេះព្រហស្បតិ៍! ដោយសំដៅលើរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុង Haifa ដែលបណ្តាលឱ្យមនុស្សរាប់លាន់រត់រកទីសុវត្ថិភាព

ការវាយប្រហាររបស់អ៊ីរ៉ង់ជាង៦លើកដែលផ្តោតសំខាន់លើតំបន់ធំៗក្នុងប្រទេសអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់លាននាក់ប្រញាប់ប្រញាល់រត់ទៅកាន់ទីជម្រកសុវត្ថិភាពកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។ ការវាយប្រហារទាំងនោះបានបណ្តាលឱ្យខូចខាតដល់អគារមួយចំនួន ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរនោះទេ។ បន្ទាប់ពីការបាញ់ផ្លោងចុងក្រោយរបស់អ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអែល លោក Eli Cohen បាននិយាយថា បណ្តាញអគ្គិសនីនៅភាគខាងជើងអ៊ីស្រាអែលបានរងការខូចខាតខ្លះៗដែរ។ លោកបាននិយាយទៀតថា ក្រុមការងារបានស្តារអគ្គិសនីឡើងវិញនៅតំបន់មួយចំនួន ហើយកំពុងធ្វើការយ៉ាងសកម្មដើម្បីស្តារវាឡើងវិញនៅតំបន់ផ្សេងៗទៀត។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានបង្ហាញនូវរូបភាពដែលមានផ្សែងខ្មៅហុយទ្រលោមចេញពីរោងចក្រចម្រាញ់ប្រេងមួយកន្លែងក្នុងទីក្រុង Haifa ភាគខាងជើងប្រទេស ប៉ុន្តែលោក Cohen ក៏បានចេញមកបញ្ជាក់ថារោងចក្រចម្រាញ់ប្រេងនៅទីនោះគឺបានវារងការខូចខាតតិចតួចប៉ុណ្ណោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ