ទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន ជួបប្រទះស្ថានភាពគ្រោះធម្មជាតិដ៏អាក្រក់ ជាព្យុះ ផ្គររន្ទះ ខ្យល់បោកបក់ខ្លាំង បណ្តាលឱ្យមានមនុស្ស១៦នាក់ស្លាប់ភ្លាមៗកាលពីល្ងាចមិញ
កាលពីល្ងាចមិញនេះប្រទេសប៉ាគីស្ថានបានជួបស្ថានភាពមានព្យុះ ផ្គររន្ទះ ភ្លៀង និងខ្យល់បក់ខ្លាំងបានសម្លាប់មនុស្ស ១៦ នាក់នៅក្នុងទីក្រុងការ៉ាជី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន នេះបើយោងតាមអ្នកជួយសង្គ្រោះម្នាក់។ លោក Muhammad Ameen ជាក្រុមអ្នកជួយសង្គ្រោះម្នាក់នៅ Edhi បាននិយាយថា “មានស្ត្រី២នាក់ក្នុងចំណោមមនុស្ស ១៦ នាក់បានស្លាប់”។ “យើងពួកគេបានទទួលការហៅទូរស័ព្ទភ្លាមៗបន្ទាប់ពីផ្លាកសញ្ញា និងជញ្ជាំងបាក់រលំនៅតំបន់ផ្សេងៗគ្នានៃទីក្រុងការ៉ាជី”។ ចំណែកនៅក្នុងតំបន់ Mawachh Goth នៃទីក្រុង Baldia វិញក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពមនុស្ស ១៣ នាក់ពីគំនរបាក់បែកនៃអគារដែលដួលរលំ ខណៈដែលប្រតិបត្តិការស្វែងរកមនុស្សនៅតែកំពុងដំណើរការនៅឡើយមកដល់ព្រឹកថ្ងៃព្រ.ហ នេះសម្រាប់ជនរងគ្រោះជាច្រើននាក់ទៀតដែលត្រូវបានគេជឿជាក់ថាបានជាប់នៅខាងក្រោមគំនរអគារបាក់បែកផ្សេងទៀត៕
សម្រួលអត្ថបទ៖ សុផារិន្ទ



