ជំនួបពិភាក្សាការពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរនៅប្រទេសនូវែលហ្សេឡង់

នូវែលហ្សេឡង់ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។

ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា៖

• វឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន Ecly Ltd ដែលមានឃ្លាំងស្តុកទំនិញ (Warehouse) និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។

• យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្ត សិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជា ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសណូវែលហ្សេឡង់

• ការវាយតម្លៃខ្ពស់និងកោតសរសេីចំពោះអ្នកវិនិយោគិនខ្មែរកាត់ចិន៖ ឯកឧត្តមបណ្ឌិត អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងអំណរគុណនិងកោតសរសេីដល់លោក Erik Ly ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិតាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារប្រកបដោយវិជ្ជាជីវៈ៕