ប្រធានាធិបតី Donald Trump បញ្ជាក់ថាច្រកសមុទ្រ Hormuz នឹងបើកឡើងវិញឆាប់ៗ! ហើយឆ្លើយតបទៅនឹងការរិះគន់ក្នុងសង្គ្រាមអ៊ីរ៉ង់ថាពិភពលោកទាំងមូលគួរតែដឹងគុណលោកទើបត្រូវ….
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្យាករណ៍ថាការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz នឹងត្រូវ «បើកឡើងវិញនាពេលឆាប់ៗខាងមុខនេះ»។ លោក Trump បានទទួលស្គាល់កាលពីថ្ងៃអង្គារនេះថា លោកមិនអាចប្រមូលបាននូវការគាំទ្រពីក្រោយនៃសម័្ពន្ធមិត្តរបស់លោក ចំពោះការធ្វើក្រោយសង្គ្រាមប្រឆាំងនឹងរដ្ឋអ៊ីរ៉ង់បាននោះទេ ដោយលោកទទូចថា លោកកំពុងធ្វើវាដើម្បីផលប្រយោជន៍រួមរបស់ពិភពលោក។ អង្គការ NATO និងសម្ព័ន្ធមិត្តភាគច្រើនផ្សេងទៀតហាក់បានបដិសេធដោយប្រយោលចំពោះការអំពាវនាវរបស់លោកប្រធានាធិបតី Trump ឱ្យជួយធានាដល់ការរក្សាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលបានបិទដោយអ៊ីរ៉ង់នោះ និងបានកំពុងធ្វើតម្លៃប្រេងសកលឡើងថ្លៃខ្លាំង ព្រោះវាជាច្រកដឹកជញ្ជូនប្រេង១ភាគ៥របស់អន្តរជាតិ។ លោក Trump បាននិយាយថា “រដ្ឋមជ្ឈិមបូព៌ាបានជួយយើងច្រើនណាស់”។ ឆ្លើយតបទៅនឹងការរិះគន់អំពីសង្គ្រាមនៅអ៊ីរ៉ង់នេះដែរ នៅចំពោះមុខលោកប្រធានាធិបតីអៀរឡង់ លោកប្រធានាធិបតី Trump បាននិយាយថា “មើលចុះ លោកពិតជាមានសំណាងណាស់ ដែលខ្ញុំមានលោកនៅពេលនេះ”។ លោក Trump បាននិយាយថា “មនុស្សគ្រប់គ្នានៅក្នុងពិភពលោកទាំងមូលគួរតែដឹងគុណ” ចំពោះការលុបបំបាត់ និង ការគំរាមកំហែងរបស់អ៊ីរ៉ង់ដែលមានអាវុធនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាម៉េរិក។ លោក Trump ត្រូវបានស្នើសុំឱ្យឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់ថា ប្រសិនបើកងទ័ពអាមេរិកដាក់ “បានជាន់ជើងនៅលើទឹកដីអ៊ីរ៉ង់ហើយ នោះវានឹងក្លាយទៅជាទឹកដីវៀតណាមមួយផ្សេងទៀតដូច្នោះដែរ។ ដោយសារាកលពីសង្រ្គាមវៀតណាមគឺមានការចូលរួមរបស់យោធាសហរដ្ឋអាមេរិកចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ហើយបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ១៩៦៥ រហូតដល់ការដកទ័ពរបស់ខ្លួនចេញនៅឆ្នាំ១៩៧៣។ វត្តមានយោធាសហរដ្ឋអាមេរិកនៅវៀតណាមបានឡើងដល់កម្រិតកំពូលនៅខែមេសា ឆ្នាំ១៩៦៩ ដោយមានបុគ្គលិកយោធាចំនួន ៥៤៣,០០០នាក់ឈរជើងនៅក្នុងប្រទេសនេះ។ ហើយនៅចុងបញ្ចប់នៃការចូលរួមរបស់សហរដ្ឋអាមេរិក គឺមានជនជាតិអាមេរិកជាង ៣.១លាននាក់បានឈរជើងនៅវៀតណាម និងមនុស្សចំនួន ៥៨,២៧៩នាក់ត្រូវបានសម្លាប់។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកបានបញ្ជាក់ទៀតថា«សម្រាប់រូបខ្ញុំគឺខ្លាចអ្វីទេ – ហើយខ្ញុំពិតជាមិនខ្លាចអ្វីទាំងអស់មែន» ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



