ឯកឧត្តម គីម វីរៈ ជំរុញគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀតលើការងារវិស័យគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្តកំពង់ចាម។

នាសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម គឹម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ (គ.ជ.គ.ម.)តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦នៅក្រោមជាតិខេត្តកំពុងមានការចូលរួមពីអាជ្ញាធរខេត្ត. កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីអង្គភាពពាក់ព័ន្ធនានា អង្កការដៃគូអភិវឌ្ឍន៏។

តាមរបាយការណ៏ឯកឧត្តម គន់ សុភា អភិបាលរងខេត្តបានអានរបាយការណ៍ថាកើនឡើង របបទឹកភ្លៀងប្រែប្រួល និងបង្កជាគ្រោះមហន្តរាយធម្មជាតិញឹកញាប់។ ខេត្តកំពង់ចាម ធ្លាប់បានទទួលរង គ្រោះមហន្តរាយ ធម្មជាតិជាញឹកញាប់ ដូចជា៖ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យលកន្ត្រាក់ និងរន្ទះបាញ់ ដែល បណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំង ហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជីវិតមនុស្ស សត្វ ជាច្រើន ។ជំនន់ទន្លេមេគង្គ លើកទី២ ទឹកទន្លេមេគង្គមានកម្ពស់ ១៤,៥០ម៉ែត្រ នឹងទឹកហូរ ចូលព្រែក ចំនួន ៤១/៤១ព្រែក បណ្តាលឱ្យប៉ះពាល់ស្រុកចំនួន ០៨ ស្មើនឹង ៤៧ឃុំ ១៤១ភូមិ, គ្រួសារប៉ះពាល់ ចំនួន ៦.០៦៣គ្រួសារ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២.៨៦០ខ្នង,ប៉ះពាល់វត្តចំនួន ០៩កន្លែង, សាលារៀនចំនួន ១៣ខ្នង, វិហារឥស្លាមចំនួន ០១កន្លែង និងរុះរើផ្ទះ ចំនួន១៩ខ្នង។ ក្នុងជំនន់ទន្លេមេគង្គ លើកទីពីរនេះ ត្រូវជម្លៀសមក ទីទួល សុវត្ថិភាព សរុបចំនួន ៦៥គ្រួសារ និងជម្លៀស សត្វគោ ចំនួន ៨២ក្បាល។ ខូចខាតដំណាំស្រូវ ចំនួន ៤.៤៨០ហ.ត និងដំណាំរួមផ្សំផ្សេងៗ ខូចខាត ចំនួន ៣៩២ហ.ត និងខូចខាត ផ្លូវកៅស៊ូប្រវែង ៤០ម៉ែត្រ, ផ្លូវបេតុ ប្រវែង ០៥ម៉ែត្រ និងផ្លូវដីប្រវែង ១៣.៧២៦ម៉ែត្រ និង ខូចខាតទំនប់ ប្រវែង ២០ម៉ែត្រ។

ឯកឧត្តម គីម វីរៈ ក្នុងនាមទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ នាឆ្នាំកន្លងមក និងបានជំរុញឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ឆ្នាំ២០២៦ នេះ និងបណ្តាឆ្នាំខាងមុខ។

ឯកឧត្តម គីម វីរៈ មានប្រសាសន៏លើកឡើងពីច្បាប់និងតួនាទីរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានតួនាទី ជាអ្នកសម្របសម្រួល ជាមួយក្រសួងស្ថាប័នពាន់ ទាំងថ្នាក់ជាត់រហូតដល់ថ្នាក់ក្រោមជាតិ។ ការគ្រប់គ្រងគ្រោះមហន្តរាយ គឺ មានផែនការ ត្រៀមបង្កាឆ្លើយតប សង្រ្គោះបន្ទាន់ បណ្តុៈបណ្តាលនិងផ្តល់ពត៍មាន ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តតាមដងទន្លេមេគង្គនេះ ឯកឧត្តម គីម វីរៈ បានគូសបញ្ជាក់ថា ជាការពិត ការងារដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលបានកើតមាននៅចំពោះមុខ គឺតែងតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយជូនពលរដ្ឋរងគ្រោះ បញ្ចៀសការគ្រោះថ្នាក់ផ្សេងៗតាមដែលយើងអាចធ្វើទៅបានប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះរដ្ឋបាលមូលដ្ឋាន គឺជាអ្នកបានបញ្ចេញសកម្មភាពមុនគេបង្អស់ក្នុងការជួយដល់ពលរដ្ឋរងគ្រោះពីគ្រោះនានា ដែលមានគ្រោះទឹកជំនន់ និងឧបទ្ទវហេតុផ្សេងៗនាពេលកន្លងមក ហើយដែលយើងត្រូវបន្តធ្វើវាដោយសកម្មបន្ថែមទៀតដើម្បីឆ្លើយតបបានទាន់ពេលវេលា។

អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម វីរៈ បានសង្កត់ធ្ងន់ថា ការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ និងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ និងការខូចខាត គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងកិច្ចការគ្រប់គ្រងការងារគ្រោះមហន្តរាយ ដោយឯកឧត្តមបានជំរុញឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនីមួយៗរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួតជាដើម ជាពិសេសត្រូវធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ-សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកគាំទ្របច្ចេកទេស ខណៈប្រព័ន្ធព្រីស្ស៊ឹមត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ភ្លាមៗ ដោយគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គម និងការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា៕