រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ
ភ្នំពេញ ៖ នៅក្នុងការអនុញ្ញាតទទួលជួបជាថ្មី ជាមួយក្រុមព្រៃឡង់ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូ សហគមន៍ប្រជាពលរដ្ឋ ចូលរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថានជាពិសេសការទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបានច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ ការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យក្រុមព្រៃឡង់ ចូលរួមសហការក្នុង ការពង្រឹងការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ ការចែករំលែកព័ត៌មាន ការពង្រឹងចំណេះដឹង ចូលរួមដាំស្តារព្រៃសហគមន៍ និងការសហការចូលរួមក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងមូលដ្ឋាន៕



