ប្រធានអង្គការសហប្រជាជាតិអំពាវនាវឱ្យមានសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងដោយលុបបំបាត់ការរើសអើង និងភាពបំភិតបំភ័យចំពោះសាសនាអ៊ីស្លាម

នៅក្នុងព្រឹត្តិការណ៍មួយរបស់អង្គការសហប្រជាជាតិដើម្បីរំលឹកដល់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងភាពភ័យខ្លាចចំពោះសាសនាអ៊ីស្លាម អគ្គលេខាធិការអង្គការសហប្រជាតិលោក António Guterres បានជំរុញឱ្យមានការប្តេជ្ញាចិត្តឡើងវិញចំពោះ “សមភាព សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង”។ ហើយលោកអគ្គលេខាធិការក៏បានអំពាវនាវឱ្យមានសកម្មភាពឲ្យកាន់តែសកម្មដែរដើម្បីលុបបំបាត់ភាពស្អប់ខ្ពើម និងការរើសអើងប្រឆាំងនឹងជនជាតិមូស្លីម។ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងភាពភ័យខ្លាចចំពោះសាសនាអ៊ីស្លាមត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនាថ្ងៃទី ១៥ខែមីនា។ លោក Guterres បាននិយាយថា រឿងរ៉ាវបំពុលនៅលើប្រព័ន្ធអ៊ីនធឺណិត និងក្រៅបណ្តាញក្តីបានរៀបរាប់អំពីសហគមន៍ទាំងមូលតាមរយៈកែវភ្នែកនៃអរិភាព និងភាពបន្ទោសបង្អាប់។ លោកបាននិយាយថា ផលវិបាកគឺ “ការយាយី និងការបំភិតបំភ័យ ការបំផ្លិចបំផ្លាញ និងការគំរាមកំហែង ការវាយប្រហារលើបុគ្គល និងលើវិហារអ៊ីស្លាមក្តី”។ លោក Guterres បាននិយាយថា “នេះគឺជាការវាយប្រហារលើប្រជាជនមូស្លីម ហើយវាគឺជាការវាយប្រហារលើតម្លៃដែលគាំទ្រដល់សង្គមសន្តិភាព និងការរួមបញ្ចូលគ្រប់ទីកន្លែង”។ លោកអគ្គលេខាធិការបានបន្តថា មនុស្សគ្រប់គ្នាគឺមានកាតព្វកិច្ចរៀងៗខ្លួន “ដោយត្រូវហ៊ាននិយាយចេញយ៉ាងច្បាស់ និងជាក់លាក់ប្រឆាំងនឹងភាពភ័យខ្លាចចំពោះការរើសអើងនានា ទាំងការរើសអើងជនបរទេស និងការរើសអើងមនុស្សគ្រប់ទីកន្លែងដែលពួកគេបានជួបប្រទះដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ