អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ព្រមានសហរដ្ឋអាមេរិកថាសូមកុំឱ្យបញ្ជូនកងទ័ពខ្លួនមកកាន់ប្រទេសអ៊ីរ៉ង់ទៀត បើមិនចង់ឱ្យពួកគេនឹងធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែអាក្រក់ទៅៗ
ប្រទេសអ៊ីរ៉ង់បានព្រមានសហរដ្ឋអាមេរិកថាកុំឱ្យដាក់ពង្រាយកងទ័ពរបស់ខ្លួននៅលើទឹកដីពួកគេទៀត ដែលវាហាក់ដូចទៅនឹងការអូសបន្លាយពួកគេចូលទៅក្នុងភាពចលាចលកាន់តែអាក្រក់ឡើង។ ថ្លែងទៅកាន់ Sky News ប្រចាំនៅទីក្រុងតេអេរ៉ង់ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Saeed Khatibzadeh (សាអ៊ីដ ខាទីបហ្សាឌេ) បាននិយាយប្រៀបថា «សូម្បីតែការណែនាំឲ្យប្រទេសផ្សេងអាចដាក់ស្បែកជើងលើដីរបស់ប្រទេសមួយផ្សេងទៀត… គឺវាខុសខ្លាំងណាស់ បើមិនប្រុងប្រយ័ត្នទេ នោះវានឹងខុសច្បាប់ហើយ»។ លោក Khatibzadeh បាននិយាយថា ទីក្រុងតេអេរ៉ង់ផ្តោតលើការ ការពារអធិបតេយ្យភាពរបស់ខ្លួន ហើយមិនបានពិចារណាលើការចរចាសម្រាប់ពេលនេះទេ។ អំឡុងពេលសម្ភាសន៍នោះ ក៏មានសំណួរអំពីទីតាំងរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ដែរគឺលោក Mojtaba Khamenei ! ស្រាប់តែលោក Khatibzadeh បាននិយាយថាមេដឹកនាំរបស់ពួកយើង «មានសុខភាពល្អធម្មតា» និង «កំពុងទទួលបន្ទុកការងារច្រើន»។ ដោយឆ្លៀតពេលនោះលោកបានផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងបានជំរុញឱ្យសហរដ្ឋអាមេរិក «គិតឲ្យបានពីរដងជាមុនសិន មុនពេលដែលពួកគេកំពុងគិតអ្វីមួយអំពីប្រទេសអ៊ីរ៉ង់» ដោយលោកក៏ចោទប្រកាន់អ៊ីស្រាអែលដែរថា ប្រទេសនេះនៅតែបន្តភាពអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន បើទោះបីជាត្រូវចំណាយជីវិតមនុស្សគ្រប់គ្នាក៏ដោយ»៕
សម្រួលអត្ថបទ៖ សុផារិន្ទ



