ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការងារហ្វឹកហ្វឺន

កំបូល ៖ ព្រឹកថ្ងៃចន្ទ័ ទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងផែនការងារហ្វឹកហ្វឺន បានអញ្ជើញជាអធិបតីកិច្ចក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារហ្វឹកហ្វឹន និងដើម្បីត្រៀមទទួលសិក្ខាកាមពលទាហាននៃកងរាជអាវុធហត្ថ ដែលនឹងត្រូវចូលហ្វឹកហាត់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីស្នងការ ស្នងការរង នាយការិយាល័យចំណុះអ.ហ.ផ.ទ នាយក នាយករង និងនាយទាហានជំនាញចំណុះវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។