លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលប្រឡងទាំង៦ ទៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Vedeo Conference)
កំពង់ស្ពឺ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ រួមមានលោកមេបញ្ជាការរងទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ លេខាធិការដ្ឋាន នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ដើម្បីចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលប្រឡងទាំង៦ ទៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានអនុគណៈកម្មការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Vedeo Conference) នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយមានការអញ្ជើញចូលរួមពីស្នងការ-ស្នងការរង នាយការិយាល័យជំនាញពាក់ព័ន្ធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយក-នាយករង និងសមាជិកក្រុមការងារពាក់ព័ន្ធវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មេបញ្ជាការ-មេបញ្ជាការរង និងក្រុមការងារពាក់ព័ន្ធមណ្ឌលទាំង៦ចូលរួមផងដែរ។



