គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) បានចូលរួមបរិច្ចាគថវិកាប្រចាំឆ្នាំ២០២៦ ចំនួន ៨៤ ៥៤០ ០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាសៀមរាប) ដែលបានគិតគូរកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំ២០២៦ ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ចំនួន ៨៤ ៥៤០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព។

សូមគោរពជម្រាបជូនថា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យ មិនត្រឹមតែបានចូលរួមដឹកនាំការពិនិត្យ និងព្យាបាលជំងឺទារក, កុមារ, និងសេវាសម្ភពដល់ស្រ្តីមានផ្ទៃពោះ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបរិច្ចាគថវិកាជាប្រចាំឆ្នាំ តាមរយៈជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទៀតផង។

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay