អ៊ីរ៉ង់ប្រកាសវាយប្រហារគ្រប់កប៉ាល់ដឹកទំនិញពាណិជ្ជកម្មទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz! មិនទាន់បានប៉ុន្មានម៉ោងផងស្រាប់តែកប៉ាល់ដឹកទំនិញរបស់ថៃត្រូវបំផ្ទុះមុនគេ
សកម្មភាពវាយប្រហាររបស់រដ្ឋអ៊ីរ៉ង់ប្រឆាំងនឹងចរាចរណ៍កប៉ាល់ពាណិជ្ជកម្មនានានៅជុំវិញច្រកសមុទ្រ Hormuz ហ័រមូស និងអាកាសយានដ្ឋានអន្តរជាតិឌូបៃបានកំពុងឡើងកម្តៅ ដែលធ្វើឲ្យយុទ្ធនាការច្របាច់បន្តឹងតំបន់ឈូងសមុទ្រដែលសម្បូរទៅដោយសារធាតុប្រេងនៅពេលនេះ កាន់តែខ្លាំងក្លាឡើង ខណៈដែលពិភពលោកកំពុងព្រួយបារម្ភអំពីថាមពលសកលនឹងកើនតម្លៃឡើងខ្ពស់ផងដែរ។ ការប្រកាសមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែប្រទេសអ៊ីរ៉ង់បានវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្មនៅជុំវិញច្រកសមុទ្រហ័រមូសចាប់ពីថ្ងៃពុធមក ដោយបានដុតបំផ្ទុះកប៉ាល់ដឹកទំនិញរបស់ប្រទេសថៃមួយគ្រឿងជាដំណំដែរ បន្តមកពួកគេបានប្រើយន្តហោះគ្មានមនុស្សបើក ឬ Drone របស់អ៊ីរ៉ង់ដើម្បីកំណត់គោលដៅវាយប្រហារនៅអាកាសយានដ្ឋានឌូបៃបន្ថែមដែរ។ យុទ្ធនាការវាយប្រហារតាមដែនអាកាសរបស់សហរដ្ឋអាមេរិកពេលនេះឈានដល់ថ្ងៃទី ១២ហើយ ក្រោយពីខ្លួននិងអ៊ីស្រាអែលក៏កំពុងវាយប្រហារនៅតំបន់ខាងក្នុងប្រទេសអ៊ីរ៉ង់ជាបន្តបន្ទាប់ដែរ និងសម្រុកកំពុងវាយប្រហារទៅអ្វីដែលខ្លួននិយាយថាជាគោលដៅលាក់ខ្លួនរបស់ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់នោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



