ជ័យលាភីម្ចាស់ជើងឯក លេខ១ ឆ្នាំនេះបានទៅលើ « ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបូរ »
ពិធីបិទ និងចែករង្វាន់ជ័យលាភីពានរង្វាន់បាល់ទះមហាជន ស្រុកសំបូរ ឆ្នាំ២០២៦ រដូវកាលទី២ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ ព្រះចៅអធិការ វត្តព្រះវិហារធំ សសរ១០០ និងជាប្រធានកិត្តិយស ក្រុមកីឡាករ
ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបូរ
សូមកោតសរសើរលោកអភិបាលស្រុក ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំបូរ ក្រុមការងារ ស ស យ ក ស្រុក និងរដ្ឋបាលឃុំទាំង៦ ព្រមទាំងសហការីឋានានុក្រមទាំងអស់ ដែលបានសហការរៀបចំពិធីនេះប្រព្រឹត្តទៅ បញ្ចប់ដោយរលូន បង្កើតភាពសប្បាយរីករាយ ស្រស់ស្រាយនៅក្នុងមូលដ្ឋានឃុំ-ស្រុក និងខេត្ត
លើសពីនេះទៅទៀត ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា សូមចូលរួមអបអរសាទរក្រុមដែលទទួលជ័យលាភី «ម្ចាស់ជើងឯក លេខ១ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបូរ » ហើយក៏បានលើកទឹកដល់ក្រុមកីឡាករ គ្រប់ក្រុមទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់បន្តបេសកកម្មរបស់ខ្លួនទៀតនៅក្នុងរដូវកាលថ្មី កីឡានាំមកនូវសុខភាព កីឡានាំមកនូវសាមគ្គីភាព ជៀសឆ្ងាយពីអបាយមុខ និងជៀសឆ្ងាយពីគ្រឿងញៀន។
( កីឡារស់ក្នុងសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព អរគុណស្ថាបនិកសន្តិភាពកម្ពុជា) ។



