ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ប្រធានបទដ៏សំខាន់នេះបានរំលឹកយើងថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ,
ភ្នំពេញ៖ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នាឱកាសឆ្នាំនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្ត្រីរាជការប្រមាណជាង ៥០០នាល់ បានប្រារព្ធពិធីអបអរសាទរ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង។
ការដែលប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ នាឱកាសឆ្នាំនេះក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅ របស់ប្រជាជនប្រកបដោយសុខដុមរមនា។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន អញ្ជើញអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយនៅក្នុងព្រះរាជសារ បានរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រីនិងក្រុមគ្រួសាររស់នៅជួបជុំប្រកបដោយ សុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការខិតខំប្រឹងប្រែង ដើម្បីកសាងនិងថែរក្សាសន្តិភាពដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា ជារៀងរាល់ឆ្នាំ ក្រសួងព័ត៌មាន តែងតែប្រារព្វទិវាអន្តរជាតិ ៨ មីនា ដើម្បី បង្ហាញអំពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃ ខ្ពស់ចំពោះស្ត្រីក្នុងការរួមចំណែកអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ច និងការចូលរួមចំណែករបស់ស្ត្រីក្នុងការស្វែងរកសន្តិសុខនិង សន្តិភាពទាំងនៅក្នុងរង្វង់គ្រួសារទាំងនៅក្នុង តំបន់និងនៅលើសកលលោក។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការ ជ្រើសរើសប្រធានបទ «សន្តិភាព និង សន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» សម្រាប់ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ពិតជាសម ស្របខ្លាំងណាស់ទៅនឹងស្ថានភាពសង្គម កម្ពុជានាពេល បច្ចប្បន្នដែលបានទទួលរង នូវ ការឈ្លានពានពីសំណាក់យោធាថៃ ជាលទ្ធផលបានបន្សល់ទុកនូវជនភៀសសឹករាប់ ម៉ឺនគ្រួសារ ការខូចខាតទ្រព្យសម្បត្តិ សាធារណៈនិង ឯកជនការបាត់បង់សមាជិក គ្រួសារជាទីស្រឡាញ់ ជាពិសេសការពលី ដ៏ អង់អាចក្លាហានរបស់វីរកងទព័ក្នុងបុព្វហេតុ ការពារទឹកដីមាតុភូមិកម្ពុជា។ សោដនាកម្ម នៃ សង្គ្រាមឈ្លានពានទាំង ២លើកនេះ បានប៉ះ ទង្គិចផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាជាខ្លាំង បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព លែង នឹកនាដល់សង្គ្រាមអស់ រយៈពេល ៣០ឆ្នាំ កន្លងមកហើយ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា សុខ ភាពផ្លូវចិត្ត ពិតជាសំខាន់ខ្លាំងណាស់ដើម្បីឱ្យមនុស្សគ្រប់ៗរូបបន្តដំណើរជីវិត បំពេញការ ងារនិងរស់នៅប្រកបដោយសុភមង្គល។ នៅ ពេលសុខភាពផ្លូវចិត្តទទួលរងនូវការប៉ះទង្គិច វាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ បុគ្គលម្នាក់ៗ ជាពិសេសសន្តិភាពផ្លូវ ចិត្តនិង សុខមាលភាព ។ បើតាមការសិក្សាស្រាវជ្រាវ ស្ត្រីងាយរងការប៉ះទង្គិចផ្លូវចិត្ត និងជំងឺបាក់ទឹក ចិត្តខ្ពស់ជាងបុរសដោយសារតែកត្តាច្រើន យ៉ាងរាប់បញ្ចូលទាំងកត្តាសង្គម កត្តាជីវសាស្ត្រ និងបន្ទុកនៃការទទួលខុសត្រូវខ្ពស់របស់ស្ត្រី។ ដូច្នេះការចូលរួមលើកកម្ពស់ យេន ឌ័រ គឺជាការផ្តល់តម្លៃដល់ស្ត្រី និងជាការទទួលខុសត្រូវរបស់មនុស្សគ្រប់ៗគ្នាដើម្បី ធានាបាននូវសន្តិសុខ និងសន្តិភាព ផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតីរបស់ស្ត្រី ពីព្រោះសន្តិសុខ និងសន្តិភាពផ្លូវកាយ និងផ្លូវចិត្តគឺជាមូលដ្ឋានគ្រឹះនៃសុខមាលភាពសម្រាប់ស្ត្រី និង គ្រួសារ៕



