អំឡុងពេលដែលស្រ្តីទូទាំងពិភពលោកប្រារព្ធអបអរសាទរទិវានារីអន្តរជាតិ ស្រាប់តែក្រុមស្ត្រីប៉ាលែស្ទីននៅតំបន់ GAZA និយាយថា៖ សង្រ្គាមបានធ្វើឱ្យពួកគេរងទុក្ខវេទនាគ្មានទីបញ្ចប់ទេ

នៅថ្ងៃទិវានារីអន្តរជាតិ ស្ត្រីប៉ាឡេស្ទីននៅទីក្រុងហ្គាហ្សាបានរំលឹកឡើងវិញអំពីជីវិតរបស់ពួកគេមុនមានសង្គ្រាមថា សព្វថ្ងៃនេះគឺពួកគេរស់នៅក្នុងជីវិតខុសគ្នាទាំងស្រុងនៅក្នុងសំពត់តង់ដែលអាចការពារពួកគេពីព្យុះភ្លៀង ពីរដូវរងា និងកំដៅរដូវក្តៅសែនដ៏ក្តៅគគុកបានមួយកម្រិតតូច ហើយពួកគេចំណាយពេលច្រើនម៉ោងជារៀងរាល់ថ្ងៃដើម្បីស្វែងរកតម្រូវការចាំបាច់នានាក្នុងជាមូលដ្ឋានដើម្បីចិញ្ជឹមជីវិត។ “យើងភ្ញាក់ពីដំណេកនៅវេលាម៉ោង៦ព្រឹកដើម្បីរង់ចាំរថយន្តដឹកជញ្ជូនទឹកមកឲ្យ។ យើងត្រូវទៅផ្ទះបាយសប្បុរសធម៌ ហើយរង់ចាំតម្រង់ជាជួរដើម្បីបានអាហារ នេះជាសំដីរបស់នាង Wisal Badawi បានប្រាប់អ្នកសារព័ត៌មានអំឡុងពេលចូលរួមជាមួយនឹងស្ត្រីដទៃទៀតដែលកាន់កំប៉ុងតូចៗ និងឆ្នាំងទទេដើម្បីរង់ចាំអាហារ និងទឹក ដែលជាការងារប្រចាំថ្ងៃរបស់ពួកគេដែលជាស្ត្រីប៉ាឡេស្ទីន។ ពួកគេតែងតែធ្វើការងារដដែលៗនេះដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមរហូតដល់ពេលនេះ។ “ស្ត្រីប៉ាឡេស្ទីនពេលនេះកំពុងរងទុក្ខវេទនាខ្លាំងណាស់។ មិនថាខ្ញុំព្យាយាមពន្យល់យ៉ាងណាទេ ក៏ពួកគេមិនយល់នូវទុក្ខវេទនារបស់ពួកយើងដែរ”។ នៅកន្លែងផ្សេងទៀតនៅក្នុងជំរំតង់ដែលមានទីតាំងនៅកណ្តាលគំនរបាក់បែក Intisar al-Kafarna ដែលត្រូវបានផ្លាស់ទីលំនៅពី Bait Hanoun មកកំពុងបន្សាំខ្លួនជាមួយគំនរបោកខោអាវដ៏ធំ ដើម្បីបានសំអាតសម្លៀកបំពាក់របស់ពួកគេដោយដៃផ្ទាល់។ «ខ្ញុំហត់នឿយ និងរងទុក្ខវេទនាណាស់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក យើងបានរងទុក្ខខ្លាំង» ដែលស្ទើតែមិនជឿថាយើងមានថ្ងៃនេះ។ ចាប់តាំងពីមានសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមនៅឆ្នាំ ២០២៣ អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧២.០០០ នាក់ ដែលស្ទើរតែពាក់កណ្តាលនៃពួកគេគឺជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយហាម៉ាស។ ស្ត្រីប៉ាឡេស្ទីនជាច្រើននាក់ក្នុងនោះនាង Yusuf Abu Qadous បានប្រាប់អ្នកយកព័ត៌មានថា៖ សង្គ្រាមបានធ្វើឱ្យពួកគេមានអារម្មណ៍ថាធុញទ្រាន់ និងគួឲ្យស្អប់ខ្ពើមខ្លាំងណាស់ ដែលវាធ្វើឲ្យពួកយើងកំពុងរស់នៅក្នុងភាពអាម៉ាស់ ពួកយើងហត់នឿយ ដោយយើងធ្លាប់មានជីវិតដ៏ថ្លៃថ្នូរ មានអ្វីៗសព្វបែបយ៉ាង និង អាចចូលរួមក្នុងការងារសង្គមដូចគេដូចឯងបាន៕

សម្រួលអត្ថបទ៖ សុផារិន្ទ