មន្ទីរពេទ្យព្រះអង្គឌួង រៀបចំអបអរសាទរទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

ភ្នំពេញ៖ នាសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំអបអរសាទរទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពលោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិកាក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួង និង ឯកឧត្ដមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ។

ក្នុងឱកាសនោះ លោកស្រី ជួប កែវសំណាង នាយិការងមន្ទីរពេទ្យព្រះអង្គថ្លែងថា ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង មានមោទនភាព និងក្តីសោមនស្សរីករាយដែលបានប្រារព្ធពិធី អបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ទិវាអន្តជាតិនារី  ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្ត្រី រាជការ បុគ្គលិក ចំនួន ១៨២ នាក់ ។យុទ្ធនាកាទិវាអន្តរជាតិនារី៨មីនា គឺជាព្រិត្តិការណ៍សកលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិបានប្រកាសជាទិវាស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកចាប់តាំងពីឆ្នាំ ១៩៩៧។ ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាតែងតែរំលឹកទិវាអន្តរជាតិនារី៨មីនាដើម្បីជម្រុញនិងគាំទ្រនូវការទទួលបាននិងអនុវត្តសិទ្ធិដើម្បីលើកកម្ពស់និងសិទ្ធិ ភាពអង់អាចរបស់ស្ត្រីដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព។

លោកស្រី ជួប កែវសំណាង បន្តថា ស្ត្រីក្នុងថ្នាក់ដឹកនាំមានតួនាទីធ្វើសេចក្តីសម្រេច ជានាយិការងចំនួន ជាអនុប្រធានការិយាល័យ ជាប្រធានផ្នែក។

ក្នុងឱកាសនោះ លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិកាក្រសួងសុខាភិបាលថ្លែងអបអរសាទរចូនចំពោះអ្នកគ្រូពេទ្យ និងបុគ្គលិកពេទ្យជាស្រ្តីទាំងអស់ ក្នុងឱកាសប្រារព្ធខួបទិវាអន្តរជាតិនារី៨ មីនា ។លោកជំទាវ បានសម្តែងនូវការគោរពកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះបងប្អូនស្ត្រីដែលជាគ្រូពេទ្យ និងអ្នកបម្រើការក្នុងវិស័យសុខាភិបាលទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

បងប្អូនគឺជា “ទ័ពអាវស” ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីសង្គ្រោះជីវិត និងថែទាំសុខភាពប្រជាជនដោយមិនខ្លាចនឿយហត់៕

លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិកាក្រសួងសុខាភិបាលថ្លែងអបអរសាទរចូនចំពោះអ្នកគ្រូពេទ្យ និងបុគ្គលិកពេទ្យជាស្រ្តីទាំងអស់ ក្នុងឱកាសប្រារព្ធខួបទិវាអន្តរជាតិនារី៨ មីនា ។លោកជំទាវ បានសម្តែងនូវការគោរពកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះបងប្អូនស្ត្រីដែលជាគ្រូពេទ្យ និងអ្នកបម្រើការក្នុងវិស័យសុខាភិបាលទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

បងប្អូនគឺជា “ទ័ពអាវស” ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីសង្គ្រោះជីវិត និងថែទាំសុខភាពប្រជាជនដោយមិនខ្លាចនឿយហត់។

ទិវាអន្តរជាតិនារី៨មីនានេះ មិនមែនគ្រាន់តែទិវាអបអរសាទរប៉ុណ្ណៈទេ ប៉ុន្តេជាការឆ្លុះបញ្ចាំងពីវឌ្ឍភាពដែលយើងបានធ្វើសម្រេច និងកាតព្វកិច្ចដែលត្រូវធ្វើបន្ត។ ចំពោះអត្ថន័យនៃទិវាអន្តរជាតិនារី៨ មីនា លើសពីប្រវត្តិសាស្ត្រ គឺនិយាយពីការលើកតម្កើងរបស់នារី ហើយក៏ការបង្ហាញភាពមក្លាហាន ភាពអត់ធ្មត់ ភាពជាអ្នកដឹកនាំនិងការផ្លាស់ប្តូរទូទាំងប្រទេស ពិភពលោក ស្ត្រីបានចូលរួមយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ វិទ្យាសាស្ត្រ ការគ្រប់គ្រង និងសុខាភិបាល ។នៅប្រទេសកម្ពុជា ស្ត្រីជាកំលាំងស្នូលនៃគ្រួសារ ជួយសហគម និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ហើយប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជាគ្រឹះមិនអាចកាត់ថ្លៃបាន សម្រាប់សុខភាពស្ត្រី និងក្រុមគ្រួសារ និងបានចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងកសាងសន្តិភាពគឺជា ធាតុផ្សំមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចេរភាព និងនិរន្តរភាពសង្គម ៕