នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney និយាយថា៖ ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើរដ្ឋអ៊ីរ៉ង់គឺមិនស្របតាមច្បាប់អន្តរជាតិនោះទេ

លោកនាយករដ្ឋមន្រ្តី Mark Carney បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីថា «យើងមិនត្រូវបានជូនដំណឹងជាមុនទេ»។ «យើងមិនត្រូវបានស្នើសុំឱ្យចូលរួមជាមួយពួកគេដែរ ប៉ុន្តែតាមការពិតទៅ វាហាក់ដូចជាសកម្មភាពទាំងនោះមិនស្របតាមច្បាប់អន្តរជាតិដូច្នោះដែរ »។ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បាននិយាយថា «នរណាម្នាក់មកពីខាងក្នុង» រដ្ឋាភិបាលអ៊ីរ៉ង់អាចសាកសមបំផុតក្នុងការឡើងកាន់អំណាច នៅពេលដែលសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើប្រទេសនេះត្រូវបញ្ចប់។ ការកត់សម្គាល់បែបនេះបានកើតឡើងក្រោយពីបួននៃសង្គ្រាម២វាយប្រហារបរស់អាម៉េរិកនិងអ៊ីស្រាអែលដែលបានសម្លាប់មនុស្សរាប់រយនាក់ ស្ទើរតែទាំងអស់នៅក្នុងអ៊ីរ៉ង់ទៅហើយ ក៏ដូចជាមេដឹកនាំកំពូលជាច្រើនរូបទៀតរបស់ប្រទេសនេះជាពិសេសគឺសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei។ ទោះបីជាទីក្រុងតេអេរ៉ង់បានបន្តការវាយប្រហារដោយមីស៊ីលសងសឹក និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ីស្រាអែល និងនៅទូទាំងឈូងសមុទ្រក៏ដោយ ប៉ុន្តែស្ថានភាពជម្លោះនេះវាបានរំខានដល់ការធ្វើដំណើរ និងជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ល្បឿននៃការវាយប្រហាររបស់អ៊ីរ៉ង់ហាក់ដូចជាថយចុះដែរមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះនេះក៏បានរីករាលដាលដល់ប្រទេសលីបង់ផងដែរ ជាទីកន្លែងដែលក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែល ដែលជំរុញឱ្យមានការវាយប្រហារបកវិញរបស់អ៊ីស្រាអែលទៅលើទីក្រុងបៃរូត និងការដាក់ពង្រាយកងទ័ពបន្ថែមទៀតទៅកាន់ភាគខាងត្បូងប្រទេសលីបង់៕

សម្រួលអទ្ថបទ៖ សុផារិន្ទ