រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក Marco Rubio និយាយថាអាម៉េរិក បានរៀបចំជើងហោះហើរជាច្រើន ដើម្បីនាំយកជនជាតិអាម៉េរិករបស់ខ្លួន ឱ្យចាកចេញពីតំបន់ជម្លោះមជ្ឈិមបូព៌ា
ស្របពេលដែលសង្គ្រាមអាមេរិកជាមួយអ៊ីរ៉ង់នៅតែបន្តរីករាលដាល លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិកបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងសកម្មដើម្បីរៀបចំជើងហោះហើរទាំងជួល និងជម្រើសយោធាដើម្បីជួយដល់ជនជាតិអាមេរិកបានចាកចេញពីតំបនើមជ្ឈិមបូព៌ា។ ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីបានជម្រាបជូនសមាជិកព្រឹទ្ធសភាអំពីផែនការសង្គ្រាមរួចហើយ លោក Rubio បាននិយាយថា មានជនជាតិអាមេរិកប្រហែលជា ១,៥០០ នាក់ដែលកំពុងស្នើសុំជំនួយដើម្បីចាកចេញពីតំបន់មជ្ឈិមបូព៌ា ហើយពលរដ្ឋអាម៉េរិកប្រហែលជា ៩,០០០ នាក់បានចាកចេញចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមពួកយើងមកម៉្លេះ។ លោក Rubio បាននិយាយថា “យើងបានកំណត់អត្តសញ្ញាណ និងបន្តកំណត់អត្តសញ្ញាណជើងហោះហើរជួលរួចរាល់ហើយ ក្នុងនោះក៏មានជម្រើសជើងហោះហើរយោធា និងជម្រើសជើងហោះហើរបែបពាណិជ្ជកម្មដែលបានពង្រីកផងដែរ ដែលមានន័យថាយើងបានធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីបញ្ជូនយន្តហោះធំៗដែលមានកៅអីច្រើន និងរួមបញ្ចូលគ្នាជាមួយនឹងប្រភេទជើងហោះហើរទាំងបីនេះ”។ លោក Rubio ក៏បានស្នើសុំឱ្យសារព័ត៌មានផ្សព្វផ្សាយពីលេខទំនាក់ទំនងនានារបស់ក្រសួងការបរទេសអាម៉េរិកសម្រាប់ជនជាតិអាមេរិកដែលកំពុងជម្លៀសចេញពីតំបន់ទាំងនោះដែរ។ លោក Rubio បាននិយាយថាមានជនជាតិអាមេរិកប្រមាណជា ១,៥០០នាក់កំពុងស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដោយលោកបញ្ជាក់ថា “ពួកយើងដឹងថាយើងនឹងអាចជួយពួកគេបាន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា «ទោះបីវានឹងត្រូវចំណាយពេលបន្តិចក្តី ព្រោះយើងមិនអាចគ្រប់គ្រងការបិទដែនអាកាសបានទេ , ព្រោះមានមនុស្សជាច្រើនទៀតនៅទីនោះដែលត្រូវការជំនួយ ហើយយើងត្រូវដឹងថាអ្នកទាំងនោះ ជានរណា»។ សម្រាប់រដ្ឋបាលអាម៉េរិក សុវត្ថិភាពពលរដ្ឋនៅតំបន់មជ្ឈឹមបូព៌ា គឺជាកត្តាចំបងបំផុត៕
សម្រួលអត្ថបទ៖ សុផារិន្ទ



