២វាយបំបាក់១! មកដឹងពីមូលហេតុដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលរួមគ្នាវាយកម្ទេចអ៊ីរ៉ង់ ជាពិសេសផែនការសម្លាប់ មេដឹកនាំកំពូលរដ្ឋអ៊ីរ៉ង់លោក Ayatollah Ali Khamenei

លោក Ayatollah Ali Khamenei ដែលបានទទួលមរណភាពក្នុងវ័យ ៨៦ ឆ្នាំ គឺជាមេដឹកនាំខាងវិញ្ញាណ និងជាអ្នកមានសិទ្ធិអំណាចខ្ពស់បំផុតក្នុងរដ្ឋឥស្លាមអ៊ីរ៉ង់ ហើយលោកក៏ត្រូវបានគេចាត់ទុកថាជាបុគ្គលដ៏មានឥទ្ធិពលបំផុតដែរ សម្រាប់ប្រជាជនអ៊ីរ៉ង់ លោកមានភាពក្លាហាន និងមុសមុតសម្រាប់សាសនាឥស្លាម ប៉ុន្តែសម្រាប់អ្នកផ្សេងទៀតលោកគឺជាឧបសគ្គចម្បងចំពោះការកែទម្រង់នានាក្នុងប្រទេសដែរ។ ទោះបីជាមានការតវ៉ាម្តងហើយម្តងទៀតថាអាវុធនុយក្លេអ៊ែរមិនមែនជារបស់រដ្ឋអ៊ីស្លាមក៏ដោយ ក៏លោកត្រូវបានរដ្ឋាភិបាលជាច្រើននៅខាងបស្ចិមលោកមើលឃើញថាជាកម្លាំងសំខាន់ដែលនៅពីក្រោយផែនការដ៏គួរឲ្យសង្ស័យរបស់ប្រទេសលោកស្តីពីភាពវិវឌ្ឍន៍នៃកម្មនុយក្លេអ៊ែរគំរាមកំហែងពិភពលោកផងដែរ។ លោក Khamenei បានឡើងកាន់ដំណែងខ្ពស់ ដោយប្តូរឈ្មោះទៅជា Ayatollah Ali Khomeini ជាមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាមក្នុងឆ្នាំ ១៩៨៩ ដោយលោកធ្លាប់បានបម្រើការជាប្រធានាធិបតីចាប់ពីឆ្នាំ១៩៨១។ លោក Khomenei គឺជាបុព្វជិត Marja al-Taqlid (មកពីប្រភពកំពូលសម្រាប់សាសនា) ដែលជាបុរសដ៏ពិសិដ្ឋបំផុតនៅស្ថាប័ន Shia នៃសាសនាអ៊ីស្លាម ហើយយោងតាមរដ្ឋធម្មនុញ្ញមានតែ Marja ម្នាក់ទៀតប៉ុណ្ណោះដែលអាចឡើងជំនួសលោកបាន។ អ្នកដែលលោក Khomeini បានស្នងដំណែងគឺលោក Ayatollah Hossein Ali Montazeri ដែលជាអ្នកប្រាជ្ញ និងជា Marja ដ៏គួរឱ្យគោរពនិងមានឋានៈខ្ពស់ជាងលោក Khamenei ទៅទៀតនៅក្នុងឋានានុក្រមសាសនាអ៊ីស្លាម។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ១៩៨៨ លោក Khomeini បានថ្កោលទោសលោក Montazeri បន្ទាប់ពីលោកបានរិះគន់ចំពោះការធ្វើសង្គ្រាមជាមួយអ៊ីរ៉ាក់ និងកំណត់ត្រារំលោភសិទ្ធិមនុស្សក្នុងរបបនេះ រួមទាំងគោលនយោបាយប្រហារជីវិតអ្នកទោសនយោបាយយ៉ាងច្រើនបំផុតដែរ។ ភរិយាផ្លូវការនិងបានរៀបការស្របច្បាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei វ័យ៨៦ឆ្នាំរូបនេះ បានទទួលមរណភាពក្រោយលោកមួយថ្ងៃដោយសាររបួសធ្ងន់ធ្ងរពេក ក្នុងវ័យត្រឹមតែ៣៧ឆ្នាំប៉ុណ្ណោះ ក្រោយពីការវាយប្រហារតាមដែនអាកាសរួមគ្នារបស់អាម៉េរិកនិងអ៊ីស្រាអែល គឺលោកស្រី Mansoureh Khojasteh Bagherzadeh ហើយជាទូទៅសាសនាអ៊ីស្លាមគឺមិនងាយបញ្ចេញរូបថតភរិយារបស់ពួកគេនោះទេ។ មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei មានកូនផ្លូវការ៣នាក់ដែរដែលមានឈ្មោះថា Mojtaba Khamenei, Mostafa Khamenei, Masoud Khamenei។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសធំៗបានឲ្យដឹងថាមានមូលហេតុជាច្រើនដែលសហរដ្ឋអាម៉េរិក និង អ៊ីស្រាអែលមានផែនការរួមដៃគ្នាវាយបំបាក់អ៊ីរ៉ង់ ក្នុងនោះគឺមានហេតុផលធំៗចំនួន៥ដែរ មានដូចជា៖
ទី១. ទប់ស្កាត់អ៊ីរ៉ង់ពីការទទួលបានកម្មវិធីអាវុធនុយក្លេអ៊ែរ
លោក Trump បាននិយាយម្តងហើយម្តងទៀតនៅក្នុងសារជាវីដេអូរបស់លោកថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ លោកបានអះអាងថាបាននឹង “បំផ្លាញ” កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងការវាយប្រហារកាលពីខែមិថុនាឆ្នាំមុនដែរ បន្តមកលោកក៏បាននិយាយក្នុងសប្តាហ៍នេះដែរថា ទីក្រុងតេអេរ៉ង់បានព្យាយាមកសាងកម្មវិធីនេះឡើងវិញទៀត។ ដូច្នេះលោកអ្នកគិតមើលទៅថា “គ្រាន់តែស្រមៃមើលថាតើរបបនេះនឹងមានភាពក្លាហានប៉ុណ្ណា ប្រសិនបើពួកគេធ្លាប់មានហើយ ហើយវាពិតជាបានប្រដាប់ដោយអាវុធនុយក្លេអ៊ែរជាមធ្យោបាយដើម្បីបញ្ជូនសារគំរាមកំហែងរបស់ពួកគេប្រាកដមែន”។
២. ការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់មានមីស៊ីលបាលីស្ទិក និង គ្រាប់បែកបរមាណូ
លោក Trump បានសំដៅទៅលើការរីកចម្រើននៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដោយលោកនិយាយថាវាជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក។ កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា អ៊ីរ៉ង់បានព្យាយាម «បន្តអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលឥឡូវនេះវាអាចគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងមិត្តបរទេសដ៏ល្អរបស់យើងនៅទ្វីបអឺរ៉ុប នឹងមានកងទ័ពរបស់យើងដែលឈរជើងនៅក្រៅប្រទេសដែរ ហើយវាអាចឈានទៅដល់ទឹកដីអាមេរិកក្នុងពេលឆាប់ៗថែមទៀត»។
៣. ដើម្បីលុបបំបាត់ការគំរាមកំហែងដល់ជនជាតិអាមេរិកាំង និងសម្ព័ន្ធមិត្តពីអ៊ីរ៉ង់និងទីភ្នាក់ងារផ្សេងៗ
លោក Trump បាននិយាយថា គោលបំណងនៃការវាយប្រហារដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ចុងខែកុម្ភៈនេះគឺ «ដើម្បីការពារប្រជាជនអាមេរិកាំងដោយលុបបំបាត់ការគំរាមកំហែងដែលខិតជិតចូលមកដល់ពីរបបអ៊ីរ៉ង់ ដែលជាក្រុមមនុស្សដ៏កាចសាហាវ និងគួរឱ្យខ្លាចបំផុត»។
៤. ការដាក់ទណ្ឌកម្មលើអ្នកតវ៉ា
លោក Trump បាននិយាយម្តងទៀតអំពីការចោទប្រកាន់ថា អ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៣២.០០០ នាក់ក្នុងរយៈពេលពីរទៅបីខែកន្លងមកនេះ ដែលជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បាន។ លោកបានសំដៅទៅលើអ៊ីរ៉ង់ដែលបានសម្លាប់ «ពលរដ្ឋរបស់ខ្លួនឯងរាប់ម៉ឺននាក់នៅតាមដងផ្លូវ ខណៈពេលដែលពួកគេកំពុងតវ៉ាឲ្យមានកំណែទម្រង់»។
៥. ការផ្លាស់ប្តូររបបមេដឹកនាំ
លោក Trump បានអំពាវនាវដល់ «ប្រជាជនអ៊ីរ៉ង់ដែលកំពុងមានមានមោទនចំពោះការវាយប្រហារនេះ សូមឱ្យក្រោកឡើង ហើយដណ្តើមអំណាចពីអ្នកគ្រប់គ្រងរបស់ពួកគេមកវិញ ដោយអាម៉េរិកនឹងចាំជួយពួកគេ ដោយអះអាងថានឹងយកសេរីភាពឲ្យពួកគេវិញ»។

លើសពីនេះដែរសម្រាប់អ៊ីស្រាអែលវិញអ៊ីរ៉ង់គឺជាមេក្លោងគាំទ្រទាំងកម្លាំង និង ហិរញ្ញវត្ថុដ៏ធំនៅពីក្រោយក្រុមឧទ្ទាមប្រដាប់អាវុធល្បីៗមានដូចជា
ក្រុមហេសបូឡា (Hezbollah) ដែលស្ថិតក្នុងប្រទេសលីបង់ ក្រុមហាម៉ាស (Hamas)ដែលកំពុងមានជម្លោះស្រាប់ជាមួយអ៊ីស្រាអែលនៅ Gaza និងក្រុមជីហាតឥស្លាមប៉ាឡេស្ទីនជាដើម។ ក្រុមនិកាយស៊ីអ៊ីតនៅប្រទេសអ៊ីរ៉ាក់ ក៏មានអ៊ីរ៉ង់នៅក្រោយដែរ។ បន្តទៀតមានក្រុមឧទ្ទាមហ៊ូធី (Houthi) ក្នុងប្រទេសយេម៉ែន មិនតែប៉ុណ្ណោះអ៊ីរ៉ង់ក៏បានបញ្ជូនកងកម្លាំង Quds Force ទៅជួយជ្រោមជ្រែង និងប្រើប្រាស់ទឹកដីស៊ីរីជាកន្លែងស្តុកអាវុធសម្រាប់បញ្ជូនទៅឱ្យក្រុមប្រដាប់អាវុធ Hezbollah។ សង្រ្គាមប្រទេសមហាអំណាចពិតជាខ្លាំងក្លា និង រញ្ជួយអស់បណ្តាប្រទេសដែលនៅជុំវិញនោះ ដូច្នេះយើងរង់ចាំមើលបន្តទៀត ថាអ្វីទៅជាដំណោះស្រាយរវាងភាគីទាំង៣….

សម្រួលអត្ថបទ៖ សុផារិន្ទ