ប្រធានាធិបតីស្តីទីប្រទេសវេណេហ៊្សូអេឡាលោកស្រី Delcy Rodriguez ស្នើសុំចំពោះលោកប្រធានាធិបតី Trump សូមឱ្យបញ្ចប់ទណ្ឌកម្ម និងឈប់បិទផ្លូវដើម្បីប្រឆាំងនឹងពួកគេទៀតទៅ

លោកស្រី Delcy Rodriguez អនុប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ូអេឡា បាននិយាយសំដៅលើរូបលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថាជា «ដៃគូ និងជាមិត្ត» ហើយបានអំពាវនាវឱ្យរូបលោកបញ្ចប់ទណ្ឌកម្មបច្ចុប្បន្នភាពដែលបានដាក់លើប្រទេសរបស់លោកស្រីទៀតទៅ។ ការលើកឡើងនេះបានកើតឡើងបន្ទាប់ពីលោកស្រីផ្តល់សុន្ទរកថាស្តីពីស្ថានភាពនៃសភាពការណ៍ដ៏វែងអន្លាយរបស់លោក Trump កាលពីដើមសប្តាហ៍នេះ និងជាកន្លែងដែលលោកបានចូលរួមអបអរសាទរការចាប់ខ្លួនមេដឹកនាំវេណេហ្ស៊ូអេឡារបស់ពួកគេគឺ លោក Nicolás Maduro កាលពីខែមុន នៅក្នុងប្រតិបត្តិការយោធាដ៏គឃ្លើនមួយ។ សូមរំលឹកថាអំឡុងពេលផ្តល់សុន្ទរកថានោះ ស្រាប់តែលោក Trump បាននិយាយសរសើរថា សហរដ្ឋអាមេរិក «ទើបតែទទួលបានប្រេងជាង ៨០លានបារ៉ែលពីសមមិត្ត និងដៃគូថ្មីរបស់យើងនោះ គឺប្រទេសវេណេហ្ស៊ូអេឡា ហើយលោក Trump ថែមទាំងបានកោតសរសើរចំពោះសមត្ថភាពរបស់យោធាសហរដ្ឋអាម៉េរិកដ៏ខ្លាំងក្លាលើប្រតិបតិ្តការចាប់ខ្លួនលោក Maduro ផងដែរ»។ បន្តមកលោកស្រី Rodriguez បានប្រាប់ក្រុមអ្នកគាំទ្រក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុង Caracas បន្ថែមថា «ប្រធានាធិបតី (លោក Donald Trump) ក្នុងនាមជាមិត្ត និងដៃគូ ដែលយើងកំពុងបើករបៀបវារៈថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក សូមអាម៉េរិកបញ្ឈប់ទណ្ឌកម្ម និងការបិទផ្លូវប្រឆាំងនឹងមាតុភូមិរបស់ពួកយើងបន្តទៀតទោ»។ លោកស្រីបានបន្ថែមថា «លោក Trump បាននិយាយកាលពីម្សិលមិញថា លោកជាមិត្ត និងជាដៃគូរបស់ប្រទេសវេណេហ្ស៊ូអេឡា ហើយខ្ញុំសូមស្វាគមន៍ និងសូមសរសើរទស្សនៈនោះមកលើប្រទេសវេណេហ្ស៊ូអេឡារបស់ពួកយើង ពីព្រោះប្រទេសវេណេហ្ស៊ូអេឡាមិនដែលចង់ធ្វើជាសត្រូវរបស់សហរដ្ឋអាមេរិកនោះទេ ហើយប្រទេសវេណេហ្ស៊ូអេឡាក៏មិនដែលចង់ធ្វើជាប្រទេសដែលគំរាមកំហែងដល់សហរដ្ឋអាមេរិកដែរ ដូច្នេះសូមលោកបញ្ចប់ទណ្ឌកម្មនោះទៅ»៕

សម្រួលអត្ថបទ៖ សុផារិន្ទ