ឯកឧត្តម រស់ ថាន់សន ដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

TVK App

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) មានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិនិត្យឡើងវិញលើការរៀបចំរចនាសម្ព័ន្ធ និងកំណត់តួនាទីភារកិច្ចការិយាល័យចំណុះអគ្គនាយកដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ (ក.រ.ស) នៃក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មឆន ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៤ និងថ្នាក់ដឹកនាំការិយាល័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។