រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបើកកិច្ចប្រជុំរួមគ្នារវាងរដ្ឋនិងវិស័យឯកជនដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលពន្ធគយសកលថ្មី របស់អាម៉េរិក បន្ទាប់ពីតុលាការកំពូលលុបចោលពន្ធគយ របស់លោក Trump 

TVK App

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Kim Jung-kwan (គីម ជុងវ៉ាន់) បានបើកកិច្ចប្រជុំរួមគ្នារវាងរដ្ឋ និងវិស័យឯកជននៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ដើម្បីវាយតម្លៃផលប៉ះពាល់តាមវិស័យនានានិងពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតប បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលពន្ធគយជាសកលថ្មីរបស់លោកប្រធានាធិបតី Donald Trump។ នៅក្នុងសុន្ទរកថាបើករបស់លោក លោក Kim បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានយល់ព្រមបន្តការពិគ្រោះយោបល់ដោយសន្តិវិធី ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានដែលពន្ធគយសកលថ្មីនេះអាចមានលើក្រុមហ៊ុនកូរ៉េខាងត្បូងដែរ។ លោក Kim ក៏បានស្នើសុំឱ្យវិស័យឯកជនធ្វើការឲ្យបានជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃការនាំចេញ និងការធ្វើពិពិធកម្មទីផ្សារ ព្រោះវាពិបាកខ្លាំងណាស់ក្នុងការទស្សន៍ទាយពីរបៀបដែលវិធានការពន្ធគយរបស់សហរដ្ឋអាមេរិកនឹងលាតត្រដាងឡើងជាបន្តបន្ទាប់នោះ។ សូមបញ្ជាក់ថាកាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលពន្ធគយសកលរបស់លោក Trump ដែលលោកបានដាក់ក្រោមអំណាចជាបន្ទាន់ ក្នុងសេចក្តីសម្រេចលេខ 6-3។ បន្តមកលោក Trump បានឆ្លើយតបភ្លាមៗដោយស្នើសុំពន្ធគយសកលថ្មីចំនួន ១០% ដែលក្រោយមកត្រូវបានដំឡើងដល់១៥%ឡើងវិញ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ