សមាជបក្សកាន់អំណាចរបស់កូរ៉េខាងជើងបានបញ្ជាក់ជាថ្មីថាលោក Kim Jung Un នៅតែជាមេដឹកនាំនិងជាអគ្គលេខាធិការបក្ស ពលករកូរ៉េដ៏មានឥទ្ធិពលដដែល

កូរ៉េខាងជើងបានប្រកាសពីការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនឡើងវិញចំពោះរូបលោក គីម ជុងអ៊ុន ជាអគ្គលេខាធិការនៃបក្សពលករកូរ៉េកំពុងកាន់អំណាចដដែល។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើងជាផ្លូវការស្តីអំពីសមាជបក្សដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានថ្លែងសរសើរយ៉ាងខ្លាំងទៅលើលោក គីម ដូចសព្វមួយដង។ KCNA បាននិយាយថា លោកគីម «បានដាក់ឧបករណ៍គ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ និងការកែលម្អស្តង់ដារជីវភាពរបស់ប្រជាជន» ហើយបន្ថែមថាក្រោមការដឹកនាំរបស់លោកគីម «ការទប់ស្កាត់សង្គ្រាមរបស់ប្រទេសនេះជាមួយនឹងកងកម្លាំងនុយក្លេអ៊ែរជាចំណុចស្នូលរបស់ខ្លួនដែលត្រូវបានកែលម្អយ៉ាងខ្លាំងដែរ»។ លោកគីមមិនបានបង្កើនល្បឿនលើសេចក្តីរាយការណ៍ព័ត៌មាននៅក្នុងប្រទេសកូរ៉េខាងជើងទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅតែបន្តរាយការណ៍ព័ត៌មាននៃហេតុការណ៍នីមួយៗ នៅថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើង។ ចំណងជើងព័ត៌មានអំពីការបោះឆ្នោតជ្រើសរើសឡើងវិញរបស់លោកគីម និងកិច្ចការសមាជជាតិផ្សេងទៀតនៅថ្ងៃអាទិត្យនេះ ត្រូវបានចេញផ្សព្វផ្សាយនៅព្រឹកថ្ងៃច័ន្ទ ម៉ោងក្នុងស្រុក។ ពិភពលោកនៅតែរង់ចាំការរៀបរាប់ដ៏ពេញលេញអំពីសមាជលើកទី៩ដ៏ដ៏សំខាន់នេះ និងអ្វីដែលខ្លួននឹងកំណត់សម្រាប់គោលនយោបាយក្នុងស្រុក និងទំនាក់ទំនងអន្តរជាតិនាពេលអនាគត។ កិច្ចប្រជុំនៅតែបន្តដដែលក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើងដែលបានបន្តធ្វើសមាជបក្សរៀងរាល់៥ឆ្នាំម្តង។ មុនពេលលោក គីម ជុងអ៊ុន ឡើងកាន់អំណាច គ្មានសមាជបក្សណាមួយត្រូវបានធ្វើឡើងនោះទេ អស់រយៈពេលជាង៣០ឆ្នាំមកហើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


