និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”

និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ភិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.)។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាលោកជំទាវ ភិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកទ្បើងថាក្រោម ការដឹកនាំដ៏ឈ្លាសវៃ ប្រកបគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេស យើងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយភាពរឹងមាំ (កំណើន សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ រំពឹងថានឹងសម្រេចបានក្នុងអត្រាប្រមាណ៥.២%)។

លោកជំទាវ ភិមា វិច្ឆិកាល បានបញ្ជាក់ថា ការធានារ៉ាប់រងជាកាតព្វកិច្ច កើតឡើងដោយសារ សង្គមមួយត្រូវការគោល ការណ៍ធានាដ៏សាមញ្ញមួយ គឺ នៅពេលដែលមានគ្រោះមួយជះឥទ្ធិពលដល់ មនុស្សច្រើន យើងត្រូវចែករំលែកការទទួលខុសត្រូវ ព្រោះពេលមាន គ្រោះថ្នាក់មួយកើតឡើង នោះមិនមែនជះឥទ្ធិពលលើតែមនុស្សម្នាក់នោះទេ នឹងប៉ះពាល់ដល់មនុស្សដទៃទៀត។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់៦% ក្នុងឆ្នាំ២០២៤។ ស្របតាម “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា វិស័យធានារ៉ាប់រង នៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជា សំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបាន ធានាជូនបណ្តាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានលើកទ្បើងថា ជាក់ស្តែង យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖

១). ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត

២). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ

៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន

ជាក់ស្តែង តាមរយៈការអង្កេត និងវាយតម្លៃរបស់ ន.ធ.ក. មានកត្តាចំនួន ៣ ដែល បណ្តាលឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាបរួមមាន៖

ទី១).ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ ការដ្ឋានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម

ទី២). ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រម- ទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និង

ទី៣).ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្តពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការ អនុវត្តការធានារ៉ាប់រងនេះនៅឡើយ៕